សហរដ្ឋអាមេរិកបង្កើតការងារថ្មីចំនួន ២២៣,០០០កន្លែង ក្នុងខែធ្នូ ឆ្នាំ២០២២
វ៉ាស៊ីនតោន៖ ក្រុមហ៊ុនអាមេរិកបានបង្កើតការងារបន្ថែមចំនួន ២២៣,០០០កន្លែងនៅក្នុងខែធ្នូ ឆ្នាំ២០២២។ នេះបើយោងតាមទិន្នន័យពីនាយកដ្ឋានការងារសហរដ្ឋអាមេរិក ដែលបានចេញផ្សាយនៅថ្ងៃសុក្រទី០៦ ខែមករា ឆ្នាំ២០២៣។
តួលេខខាងលើ បានទម្លាក់ការប៉ាន់ស្មានរបស់អ្នកវិភាគកន្លងមកនេះ ខណៈដែលអ្នកសេដ្ឋកិច្ចបានព្យាករណ៍ថា សហរដ្ឋអាមេរិកអាចបង្កើតការងារបន្ថែមត្រឹមតែ ២០០,០០០កន្លែងប៉ុណ្ណោះ។
ស្របពេលដែលរបាយការណ៍ការងារបានបង្ហាញពីការកើនឡើងជាងការរំពឹងទុកនោះ អ្នកវិភាគជឿជាក់ថា ព័ត៌មាននេះនឹងធ្វើឱ្យមានផលប៉ះពាល់យ៉ាងសំខាន់ លើគោលនយោបាយរបស់ធនាគារកណ្តាលរបស់សហរដ្ឋអាមេរិក (Fed) ដែលបច្ចុប្បន្នព្យាយាមរក្សាអត្រាខ្ពស់ ដើម្បីពន្យឺតទីផ្សារការងារ និងសម្លាប់អតិផរណាដែលកំពុងកើនឡើង។
បើតាមធនាគារកណ្តាលរបស់សហរដ្ឋអាមេរិក (Fed) អត្រាការប្រាក់នឹងនៅតែខ្ពស់ជាងសម្រាប់ពេលអនាគតដ៏ខ្លីខាងមុខនេះ ដោយសារតែអតិផរណាដ៏អាក្រក់បំផុតក្នុងរយៈពេល ៤ទស្សវត្សរ៍ មិនបានបង្ហាញសញ្ញានៃការធ្លាក់ចុះខ្លាំងនោះទេ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ទីណា