លោក គី តិច៖ ការរឹបអូសទ្រព្យទណ្ឌិត សម រង្ស៊ី ជាការសម្រេចពី តុលាការ មិនពាក់ព័ន្ធនយោបាយឡើយ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ លោក គី តិច ប្រធានក្រុមមេធាវីរដ្ឋាភិបាល បានបញ្ជាក់ ជា ថ្មីថា ការរឹបអូសទ្រព្យសម្បត្តិទណ្ឌិត សម រង្ស៊ី ព្រមទាំងបានលក់ ឡាយឡុងជាសេចក្តីសម្រេចតាមផ្លូវច្បាប់របស់តុលាការមិនមែនចំណាត់ការរដ្ឋាភិបាលទេ។ចំណាត់ការនេះពាក់ព័ន្ធនឹងបទបរិហាកេរ្តិ៍ ជាបណ្តឹងបុគ្គល មិនមែនរឿងនយោបាយនោះឡើយ។

នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ ត្រូវនឹងខួបទី៤៤ នៃថ្ងៃជ័យជម្នះ ៧ មករា ក្រុមសហមេធាវីរដ្ឋាភិបាលដែលជាដើមបណ្តឹងក្នុង សំណុំ រឿងបទបរិហាកេរ្តិ៍ប្តឹងទណ្ឌិត សម រង្ស៊ី អតីតប្រធាននៃអតីត គណបក្សសង្គ្រោះជាតិ បាននាំយកថវិកាជាងប្រាំម៉ឺនដុល្លារ ពី សំណងនៃបណ្តឹងលើទណ្ឌិត សម រង្ស៊ី របស់សម្ដេចអគ្គមហា ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជូនមន្ទីរពេទ្យគន្ធបុប្ផា។

ឆ្លៀតឱកាសនោះដែរ លោក គី តិច បានលើកឡើងថា ថវិកាដែល បានពីការលក់ឡៃឡុងទ្រព្យសម្បត្តិរឹបអូសរបស់ទណ្ឌិត សម រង្ស៊ី នេះជាករណីយកិច្ចសងដើមបណ្តឹង ហើយយកមកប្រើប្រាស់ដើម្បី ប្រយោជន៍រួមរបស់ជាតិ និងប្រជាជន។លោកបានបញ្ជាក់ថា ការរឹបអូសទ្រព្យសម្បត្តិទណ្ឌិតសម រង្ស៊ី នេះគឺបានអនុវត្តតាមផ្លូវ ច្បាប់ និងជាសេចក្តីសម្រេចរបស់តុលាការ ជាបណ្តឹងបុគ្គល មិនពាក់ព័ន្ធនឹងបញ្ហានយោបាយនោះទេ។

លោក គី តិច សង្កត់ធ្ងន់ថា ៖ «មូលហេតុអ្វីបានអនុវត្តអញ្ចឹង គឺដើម្បីព្រមានឬផ្តន្ទាទៅលើបុគ្គលដែលចេះតែនិយាយ បរិហារកេរ្តិ៍គេ ប្រឌិតរឿងខុសពីការពិតយកទៅនិយាយ ជាសាធារណៈ បរិហារកេរ្តិ៍ ធ្វើឱ្យប៉ះពាល់ដល់តម្លៃកិត្តិយស របស់គេគ្រប់គ្នា ទើបច្បាប់ចែងការពារ និងផ្តន្ទាទោសហ្នឹង»។
លោកបានបន្តថា ៖ «នេះជាការសម្រេចរបស់តុលាការ ដោយ អនុវត្ត ទៅតាមច្បាប់ ប្រទេសនីតិរដ្ឋ គឺមិនបណ្តែតបណ្តោយ ឱ្យបុគ្គលដែលប្រព្រឹត្តល្មើសហ្នឹងរួចខ្លួននោះទេ ត្រូវតែប្តឹងសុំឱ្យ តុលាការសម្រេច និងបង្ហាញអំពីការអនុវត្តច្បាប់»។

ប្រធានក្រុមមេធាវីរដ្ឋាភិបាលរូបនេះ បានបន្ថែមថា ការរឹប អូសទ្រព្យសម្បត្តិជនប្រព្រឹត្តបទល្មើសនេះ ក៏ត្រូវបាន អនុវត្ត នៅបណ្តាប្រទេសផ្សេងៗទៀតដែរ មិនមែនមានតែនៅ កម្ពុជាឡើយ ហើយក៏មិនមែនចំពោះតែករណីលោកសម រង្ស៊ី នោះទេ។
ជាមួយគ្នានេះ ឯកឧត្តម កែវ ពិសិដ្ឋ នាយកខុទ្ទការល័យរបស់ សម្ដេចចក្រី ហេង សំរិន បានលើកឡើងដែរថា ការសម្រេច របស់តុលាការនេះ បានធ្វើឱ្យចក្រី ហេង សំរិន ទទួលបានភាព ស្អាតស្អំនិងកិត្តិយសឡើងវិញ ចំពោះសំណុំរឿងដែលភាគី លោកប្តឹងទណ្ឌិត សម រង្ស៊ី ចំពោះបទបរិហារកេរ្តិ៍។
លោកបានថ្លែងថា ៖ «តុលាការបានផ្តល់នូវភាពយុត្តិធម៌ដល់ សម្តេចចក្រី ដែលបង្ហាញពីភាពស្អាតស្អំ កិត្តិយសរបស់សម្តេច ត្រលប់មកវិញ ហើយប្រជាពលរដ្ឋនៅទូទាំងប្រទេសបាន ដឹង ហើយថាសម្តេចចក្រីគឺជាស្ថាបនិកមួយក្នុងចំណោមស្ថាបនិកក្នុងចំណោមស្ថាបនិកក្នុងគណបក្សប្រជាជនកម្ពុជាផងដែរ»។
សូមបញ្ជាក់ថា ថវិកាដែលបានពីការរឹបអូសទ្រព្យសម្បត្តិទណ្ឌិត សម រង្ស៊ី សរុបទាំងអស់ប្រមាណជាង៧០ម៉ឺនដុល្លារ អាមេរិកដែល បានមកពីការលក់ស្នាក់ការគណបក្សសង្រ្គោះជាតិដែលត្រូវបានបែងចែកជាបួនផ្នែក។ ក្នុងនោះ ចំណែករបស់ចក្រី ហេង សំរិន ចំនួន ៤៨.៤៤៨,២៨ដុល្លារ ត្រូវបានប្រគល់ជូនមន្ទីរពេទ្យកុមារ គន្ធបុប្ផា កាលពីថ្ងៃទី៧ ខែមករា។ ចំណែកថវិការបស់សម្ដេចតេជោ ហ៊ុន សែន ចំនួន ៧៧៥.១៧២,៧១ដុល្លារ ត្រូវបានប្រគល់ជូន ក្រុម មេធាវីស្ម័គ្រចិត្ត ទុកក្នុងកញ្ចប់ថវិកាសម្រាប់ប្រតិបត្តិការ ការពារ ក្តីជូនស្រ្តីងាយរងគ្រោះ និងមានជីវភាពទន់ខ្សោយ។
ចំណែករបស់សម្ដេចក្រឡាហោម ស ខេង ចំនួន ៣៨៧.៥៨៦,៣៥ ដុល្លារ ត្រូវបានចាត់ចែងប្រគល់សម្រាប់ការ សាងសង់សាលារៀន និងមណ្ឌលកុមារកំព្រា តាមបណ្តាមូលដ្ឋាន ខេត្ត។ រីឯចំណែកសល់ចំនួន ៤៣៤.៩៩២,៧៥ដុល្លារ និង ថវិកាចំនួន៥៧៩៩,៩០ដុល្លារ ទៀត បានដាក់ជាថវិកាជាតិ។

ជុំវិញសំណុំរឿងនេះ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា លើកឡើងស្រដៀងគ្នានេះផងដែរ ករណីបណ្តឹង បទបរិហារកេរ្តិ៍នេះ ជាករណីបុគ្គលសុទ្ធសាធ មិនពាក់ព័ន្ធនឹង រឿងនយោបាយឡើយ ដែលជាចំណាត់ការតាមផ្លូវច្បាប់ របស់ តុលាការ។
ឯកឧត្តមបានគូសបញ្ជាក់ដូច្នេះថា ៖ «មិនពាក់ព័ន្ធរឿង នយោបាយទេ បើកុំប្រព្រឹត្តល្មើសច្បាប់ហើយប៉ះពាល់ ដល់ កិត្តិយស សេចក្តីថ្លៃថ្នូរបស់អ្នកដទៃទៅ វាអត់មានបញ្ហាទេ។ គ្រាន់តែលោកសម រង្ស៊ីជាអ្នកនយោបាយ ហើយដែលនិយាយ បំពានច្បាប់ អ៊ីចឹងវាមិនមែនជារឿងនយោបាយទេ គឺអ្នក នយោបាយបំពានច្បាប់»។

ឯកឧត្តម សុខ ឥសាន បន្ថែមថា ករណីលោកសម រង្ស៊ី ជាការអនុវត្តច្បាប់លើអ្នកនយោបាយបំពានច្បាប់ គ្មានការទាក់ទងនឹងបញ្ហានយោបាយឡើយ ដែលលោកថា គ្មានច្បាប់ណាហាមប្រាមមិនឲ្យដាក់ទោសអ្នកនយោបាយបំពានច្បាប់នោះឡើយ។
សូមរំឮកថា កាលពីខែធ្នូ ឆ្នាំ២០២២ កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន បានក្រើនរំឭកឱ្យទណ្ឌិត សម រង្ស៊ី សងសំណងទឹកចិត្ត បន្ថែម ៣០ម៉ឺនដុល្លារទៀត ដើម្បីបង្គ្រប់មួយលានដុល្លារ ក្រោយការឡាយឡុងរបស់តុលាការនូវអតីតទីស្នាក់ការគណបក្សសង្គ្រោះជាតិកាលពីខែវិច្ឆិកា ឆ្នាំ២០២១ បាន ៧០ម៉ឺនដុល្លារ ក្រោយការរឹបអូស។
កន្លងមកទណ្ឌិត សម រង្ស៊ី បានរងបណ្តឹងជាច្រើនសឹងរាប់មិនអស់ ពាក់ព័ន្ធការប្រមាថព្រះមហាក្សត្រ បទញុះញង់ និងធ្វើឱ្យខូចទឹក ចិត្ត កង ទ័ព បទបរិហាកេរ្តិ៍ជាសាធារណៈ និងញុះញង់បង្កភាពចលា ចល ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចក្រឡាហោម ស ខេង ព្រមទាំងបណ្តឹងជាច្រើនទៀត៕ ដោយ៖សំបាន ច័ន្ទដារ៉ា

ads banner