សម្តេចតេជោ ហ៊ុន សែន ៖ គួរមានការគិតគូរ ដោយធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ តម្រូវឱ្យមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអ្នកនយោបាយ ត្រូវមានសញ្ញាតិខ្មែរ តែមួយ

កំពង់ចាម៖ ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលស្គន់ ទីរួមស្រុកជើងព្រៃ រហូតដល់ទីរួមខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា នឹងពិចារណា តម្រូវឲ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអ្នកនយោបាយត្រូវមានសញ្ជាតិតែមួយ»។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា យើងត្រូវតែគិតធ្វើរឿងសញ្ជាតិនេះដែរ តើនៅក្នុងអាស៊ីអាគ្នេយ៍នេះមានប្រទេសប៉ុន្មានដែលអនុញ្ញាតឲ្យមានសញ្ជាតិពីរធ្វើនយោបាយ?។

សម្តេចតេជោ បានបង្ហាញការធុញទ្រាន់នឹងជនបរទេស ពោល គឺអគ្គរដ្ឋទូតបរទេសដែលជួបជាមួយសម្តេច ហើយបញ្ចេញទស្សនការពារអ្នកនយោបាយខ្មែរដែលមានសញ្ជាតិបរទេសដែរនោះ ។

សម្តេច បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាមានលទ្ធភាពធ្វើវិសោធនកម្មដើម្បីដាក់ចេញការអនុវត្តសញ្ជាតិមួយសម្រាប់អ្នកធ្វើនយោបាយនៅស្រុកខ្មែរ ដើម្បីបញ្ចប់ជាស្ថាពរនូវអ្វីដែលពាក់ព័ន្ធ។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រសិនបើអគ្គរដ្ឋទូត ដែលការពារអ្នកនយោបាយដែលខុសច្បាប់ យើងនឹងពិចារណារឿងនេះ។

សូមបញ្ជាក់ថា កម្ពុជា បច្ចុប្បន្ន បានហាមឃាត់មនុស្ស ១៣នាក់ទេ មានសញ្ជាតិតែមួយ គឺគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទាំង ៩នាក់ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ៕ ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner