អ៊ុយក្រែន៖ គ្មាននរណាម្នាក់ត្រូវបានសម្លាប់ដោយមីស៊ីល រុស្ស៊ី ដែលបានបាញ់ផ្លោងដាក់តំបន់ដុនណិតស្ក៍នោះទេ

កៀវ: រុស្ស៊ីបានអះអាងកាលពីថ្ងៃ អាទិត្យ ទី ០៨ មករា ថាយោធារបស់ខ្លួនបានធ្វើការ វាយប្រហារ សងសឹកដ៏សាហាវ ទៅលើបន្ទាយទាហានអ៊ុយក្រែន នៅតំបន់ដុនបាស ប៉ុន្តែ ត្រូវបានក្រុងកៀវច្រានចោល ថាគ្មាននរណាម្នាក់បានសម្លាប់នោះទេ ។
ក្រសួងការពារជាតិរុស្ស៊ី បានគូសបញ្ជាក់ថា ការវាយប្រហារដោយមីស៊ីល ធ្វើឡើងលើ មូលដ្ឋានទ័ព បណ្ដោះអាសន្ន របស់អ៊ុយក្រែន ចំនួន ២ ដែលមានទាហានប្រមាណ ១ ៣០០ កំពុងឈរជើងក្នុងក្រុង Kramatorsk តំបន់ដុនណិតស្ក៍ នៃតំបន់ភាគខាងកើត ដុនបាសហើយទាហានជាង ៦០០ នាក់ ត្រូវបានសម្លាប់ ។ អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov បានថ្លែងថាការវាយប្រហារនេះ គឺជាការសងសឹក អ៊ុយក្រែន ដែលសម្លាប់ទាហានរុស្ស៊ី ជិត ៩០ នាក់ ក្នុងការវាយប្រហារមួយកាលពីសប្តាហ៍ មុន ។

ចំណែកប្រទេសអ៊ុយក្រែន បានច្រានចោលការអះអាងនេះ ខណៈសារព័ត៌មានផ្សេង ៗ ដែលចុះទៅដល់កន្លែងបានអះអាងថាគ្មាន សញ្ញាណាមួយបានកើតឡើងដូចការលើក ឡើងរបស់រុស្ស៊ីនោះទេ ។

អ្នក នាំ ពាក្យ កងកម្លាំង អ៊ុយក្រែន នៅ ភាគ ខាង កើត លោក Serhiy Cherevaty បាន គូស បញ្ជាក់ ថា ការ វាយ ប្រហារ របស់ រុស្ស៊ី លើ ក្រុង Kramatorsk បាន បំផ្លាញ ហេដ្ឋា រចនា សម្ព័ន្ធ ស៊ី វិល តែ ប៉ុណ្ណោះ ។ លោក បន្ថែម ថា ៖ « កង កម្លាំង ប្រដាប់ អាវុធ របស់ អ៊ុយក្រែន មិន រង ការ ប៉ះ ពាល់ នោះ ទេ »។
អភិបាល តំបន់ ដុនណិតស្ក៍ លោក Pavlo Kyrylenko បាន និយាយ កាល ពី ថ្ងៃ អាទិត្យ ថា រុស្ស៊ី បាន បើក ការ វាយ ប្រហារ ដោយ គ្រាប់ រ៉ុក្កែត ចំនួន ៧ លើ ក្រុង Kramatorsk ដោយ បន្ថែម ថា ៖ «កន្លែង អប់រំ កន្លែង ឧស្សាហកម្ម និង យានដ្ឋាន សហករណ៍ » ត្រូវ បាន ខូត ខាត ប៉ុន្តែ មិន មាន អ្នក រង របួស នោះ ទេ »។

បន្ថែម ពី លើ នេះ អភិបាល ក្រុង Kramatorsk ផ្ទាល់ បាន និយាយ ថា អគារ សិក្សា ចំនួន ២ និង ផ្ទះ ល្វែង ចំនួន ៨ ត្រូវ បាន ខូច ខាត ។
ជាមួយ គ្នា នេះ ផង ដែរ អ្នក យក ព័ត៌មាន របស់ ទីភ្នាក់ងារ សារព័ត៌មាន រ៉យទ័រ នៅ ទីក្រុង Kramtorsk បាន រាយការណ៍ ថា គ្មាន សញ្ញា នៃ ការ វាយ ប្រហារ ដ៏ សាហាវ លើ កន្លែង ចំនួន ២ ដែល រុស្ស៊ី អះ អាង ថា អ៊ុយក្រែន ប្រើ ដើម្បី ឱ្យ ទាហាន ស្នាក់ នៅ នោះ ទេ ហើយ ក៏ គ្មាន សញ្ញា ច្បាស់ លាស់ ណា មួយ ថា ទាហាន អ៊ុយក្រែន នៅ ទី នោះ ឬ មាន សាក សព ឬ ស្នាម ឈាម ក្រោយ ការ វាយ ប្រហារ នោះ ដែរ ។ ការ រាយការណ៍ បែប នេះ ក៏ ស្រដៀង គ្នា ទៅ នឹង ក្រុម អ្នក យក ព័ត៌មាន ពី បណ្ដាញ ទូរទស្សន៍ CNN ផង ដែរ ដែល ថា គ្មាន ការ បង្ហាញ ពី ការ ស្លាប់ និង របួស ដ៏ ច្រើន ដូច អ្វី ដែល រុស្ស៊ី អះ អាង ។

គួរបញ្ជាក់ថាអ្វីដែលរុស្ស៊ីហៅ ថាជាការប្រហារ «សងសឹក » លេចចេញឡើងបន្ទាប់ពីកង កម្លាំងអ៊ុយក្រែន បានវាយប្រហារក្នុងពេលតែមួយនៅថ្ងៃចូលឆ្នាំ សកលទៅលើបន្ទាយ ទាហានបណ្ដោះអាសន្នមួយនៅទីក្រុង Makiivka ដែលសម្លាប់ ទាហានរុស្ស៊ី យ៉ាងហោច ណាស់ ៨៩ នាក់។ តួលេខនេះខុសគ្នាខ្លាំងទៅនឹងយោធាអ៊ុយក្រែន ដែលអះអាងថា ទាហានរុស្ស៊ី ប្រហែល ៤០០ នាក់ត្រូវបានសម្លាប់ ។ ទោះជាយ៉ាងណាក៏ដោយ វាគឺជាការវាយ ប្រហារដ៏ សាហាវបំផុតរបស់អ៊ុយក្រែន រាប់ចាប់តាំងពីរុស្ស៊ីចូលឈ្លានពាននៅខែកុម្ភៈ ឆ្នាំ មុន ៕

ដោយ:ហួន ឌីណា
ប្រភព៖ Ukraine denies Russian claim it killed hundreds of soldiers

ads banner