កម្ពុជា និងជប៉ុន ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃមិត្តភាពរវាងប្រទេសទាំង២

ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ ពិធីសម្ពោធខួបអនុស្សាវរីយ៍លើកទី៧០ នៃមិត្តភាពរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន បានប្រព្រឹត្តទៅនៅនិវេសនដ្ឋាន នៃស្ថានឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលលោកជំទាវ ជា គឹមថា អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក តានីណៃ អ៊ីឈិតូមុ ភារធារីស្តីទី នៃស្ថានទូតជប៉ុន ប្រចាំកម្ពុជា បានផ្លាស់ប្តូរនូវលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម គីស៊ីដា ហ្វឹមីអូ នាយករដ្ឋមន្ត្រីជប៉ុន និងរបស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបតិ្តការអន្តរជាតិកម្ពុជា និងឯកឧត្តម ហាយ៉ាហ្ស៊ី យ៉ូហ្ស៊ីម៉ាសា រដ្ឋមន្ត្រីការបរទេសជប៉ុន ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន។

ក្នុងឱកាសនេះដែរ ក៏មានការចូលរួមជាអធិបតីពីសំណាក់លោកជំទាវ ទួត បញ្ញា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (UENO Atsushi) ឯកអគ្គរាជទូតតែងតាំង នៃប្រទេសជប៉ុន ប្រចាំកម្ពុជា ផងដែរ ៕ ដោយ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner