គណៈកម្មការជំនាញ CASOC និងភាគីអ្នកឧកញ៉ាលីយ៉ុងផាត់ ឯកភាពរួមសហការគ្នារៀបចំណតរថយន្តសម្រាប់ស៊ីហ្គេម

ភ្នំពេញ ៖ គណៈកម្មការជំនាញទទួលបន្ទុកសណ្តាប់ធ្នាប់ និងគណៈកម្មការទទួលបន្ទុករៀបចំទីលានប្រកួតកីឡាស៊ីហ្គេម និងភាគីអ្នកឧកញ៉ា លី យ៉ុងផាត់ដែលជាម្ចាស់ដីនៅជាប់ពហុកីឡដ្ឋានមរតកតេជោ បានជួបពិភាក្សាគ្នា នាព្រឹកថ្ងៃទី៩ ខែ មករា នៅក្នុងពហុកីឡដ្ឋានមរតកតេជោ ដើម្បីរួមសហការគ្នារៀបចំចំណតរថយន្តត្រៀមសម្រាប់ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ឲ្យមានសណ្តាប់ធ្នាប់ល្អនិងរបៀបរៀបរាយស្តង់ដារប្រកបដោយសោភ័ណ្ឌភាព។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំកីឡាកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ឲ្យដឹងថា ដោយយោងតាមការជួបពិភាក្សារវាងគណៈកម្មការជំនាញទទួលបន្ទុកផ្នែកសន្តិសុខសណ្តាប់ធ្នាប់ដែលមានសមាសភាពឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាម និង គណៈកម្មការរៀបចំទីលានប្រកួតស៊ីហ្គេម សមាសភាព ឯកឧត្តម ជា ប៉ូរ៉ាជាប្រធាន រួមជាមួយតំណាងអ្នកឧកញ៉ា លី យ៉ុងផាត ដែលជាម្ចាស់ដីដែលមានទីតាំងជាប់ពហុកីឡដ្ឋានមរតកតេជោ បានឯកភាពគ្នាជាធ្លុងតែមួយ នឹងរួមជួយគ្នាធ្វើយ៉ាងណាឲ្យចំណតរថយន្តត្រៀមសម្រាប់ស៊ីហ្គេម ដែលមានបរិវេណជុំវិញពហុកីឡដ្ឋានមរតកតេជោក្លាយជាចំណតរថយន្តមួយស្តង់ដារ មានសណ្តាប់ធ្នាប់ល្អអាច ចតរថយន្តតូចធំរាប់រយគ្រឿងអំឡុងពេលពិធីបើកបិទកីឡាស៊ីហ្គេម។

ឯកឧត្តម អគ្គលេខាធិការ បានពន្យល់ទៀតថា ជុំវិញការសងសាងចំណតរថយន្តនេះ យើងនឹងសាងសង់ឲ្យមានផ្លូវបញ្ជាសគ្នាមិនឲ្យមានការកកស្ទះចរាចរណ៍ឡើយ។ជាមួយគ្នានោះដែរ CAMSOC នឹងស្នើរសុំទៅកាន់អ្នកឧកញ៉ា លី យ៉ុងផាត់ ជួយឈូសឆាយ កាត់មែកឈើ និងបំពាក់ភ្លើងបំភ្លឺផ្លូវឲ្យមានសោភ័ណ្ឌភាពមុខមាត់សាកសមជាប្រទេសម្ចាស់ផ្ទះ សម្រាប់ការទទួលរៀបកីឡាជាប្រវត្តិសាស្រ្តលើកដំបូងនៅកម្ពុជា។

ចំពោះលទ្ធផលនៃកិច្ចពិភាក្សាពេញមួយព្រឹកជាមួយសមាភាពគណៈកម្មការជំនាញមានសន្តិសុខសណ្តាប់ធ្នាប់ គណៈកម្មការផ្នែកទីលាន និងភាគីអ្នកឧកញ៉ា លីយ៉ុងផាត់ដែលសម្រេចបាននឹងសរុបជារបាយការណ៍បញ្ជូនទៅជូនឯកឧត្តម បណ្ឌិត ថោង ខុន ដែលជាអនុប្រធានគណៈអចិន្រ្តៃយ៍ CAMSOC និងសម្តេចពិជ័យសេនា ទៀ បាញ់ ប្រធាន CAMSOCបានពិនិត្យ ដើម្បីជំរុញនិងផ្តល់អនុសាសន៍បន្ថែមទៀតទៅលើគ្រប់ចំណុចដែលខ្វះខាត ៕ អត្ថបទនិងរូបភាព៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner