ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត ជំរុញលើកទឹកចិត្តដល់បងប្អូនកូនក្មួយកម្មករ-កម្មការនី ត្រូវខិតខំធ្វើការរហូតដល់អាយុចូលនិវត្តដើម្បីបានប្រាក់ខែពេលចាស់ទៅ

ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ជំរុញលើកទឹកចិត្តដល់បងប្អូនកូនក្មួយកម្មករ-កម្មការនី ត្រូវខិតខំធ្វើការរហូតដល់អាយុចូលនិវត្តន៍ ដើម្បីបានប្រាក់ខែពេលចាស់ទៅ។ ឯកឧត្តមបណ្ឌិត បន្ថែមថា នៅពេលចាស់ទៅបងប្អូនកូនក្មួយ ធ្វើការងារលែងកើត និងមានប្រាក់សោធននិវត្តន៍នេះ សម្រាប់ចិញ្ចឹមកូន និងដោះស្រាយជីវភាពគ្រួសារបន្តដោយមិនមានក្តីបារម្មណ៍នោះឡើយ។

ឯកឧត្តម បានបន្ថែមថា ដើម្បីឱ្យកម្មករ-កម្មការិនី យើង ទទួលបា្រក់សោធននិវត្តន៍នេះ គឺ ត្រូវបំពេញលក្ខណ្ឌមួយចំនួនដូចមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធផ្សេងៗទៀតដែលមានចែងក្នុងច្បាប់ទាក់ទងការទទួលបានប្រាក់សោធននិវត្តន៍។

ឯកឧត្តម បានជម្រុញឱ្យរក្សាសៀវភៅការងារឱ្យបានល្អ នៅពេលដូរការងារ គឺត្រូវយកសៀវភៅចាស់ទៅកន្លែងថ្មី នៅពេលដល់អាយុចូលនិវត្តន៍ និងទទួលបានប្រាក់សោធន៍និវត្តន៍ដូចមន្រ្តីរាជការ និងបុគ្គលិកធ្វើការក្នុងវិស័យឯកជនផ្សេងទៀតដែរ។

ការថ្លែងបែបនេះ ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទឹកផុស កាលពីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ-កម្មការនី មកពី៦ឃុំ ក្នុងស្រុកទឹកផុស ប្រមាណជិត ២ពាន់នាក់ ។
ឯកឧត្តម បន្ថែមថា កត្តាសុខសន្តិភាព គឺជារឿងសំខាន់ណាស់ដើម្បីអោយយើងមានការអភិវឌ្ឍន៍ជឿនលឿនទៅមុខដោយមិនឈប់ឈរ ខណៈដែលកម្ពុជាយើងជាប្រទេសមួយដែលបានស្កាល់តំលៃនៃសន្តិភាព ក្នុងពេលដែលប្រទេសមួយចំនួនកំពុងមានវិបត្តិសង្រ្គាម ធ្វើឱ្យប្រជាពលរដ្ឋរងទុក្ខវេទនា។

ឯកឧត្តមបន្តថា ចាប់ពីថ្ងៃរំដោះរបបប្រល័យពូជសាសន៍ប៉ុលពត និងក្រោយមាននយោបាយឈ្នះ ឈ្នះ បង្រូបង្រួមជាតិជាតិ មកដល់បច្ចុប្បន្ននេះ កម្ពុជាបានអភិវឌ្ឍន៍យ៉ាងលឿន ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលទាំងអស់នេះ គឺជាមោទនភាពមួយដែលបងប្អូនកូនក្មួយមានឱកាសនៅក្នុងការរកការងារធ្វើបាន នេះដោយសារសន្តិភាព ដោយសារស្ថេរភាពនយោបាយ ដោយសាររបៀបរៀបរយនៅក្នុងសង្គមរបស់យើង ដូច្នេះយើងទាំងអស់គ្នាត្រូវតែរក្សា សន្តិភាពនេះឱ្យស្ថិតស្ថេរគង់វង់ជារៀងរហូត។ នៅក្នុងឱកាសនេះដែរឯកឧត្តម បណ្ឌិតបានជំរុញឱ្យ បងប្អូន កូនក្មួយកម្មករ កម្មការនី ត្រូវខិតខំធ្វើការ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ និងត្រូវបញ្ចូនកូនៗ ចូលរៀន ចប់ចុងចប់ដើម និងបានចូលរួមជាចំណែកមួយក្នុងការ ជម្រុញឱ្យមានធនធានមនុស្សល្អ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិផងដេរ៕ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner