គណៈរដ្ឋមន្ត្រីថៃពន្យារការកាត់បន្ថយពន្ធប្រេងម៉ាស៊ូត បួនខែទៀត ដើម្បីគ្រប់គ្រងតម្លៃ

បាងកក៖ អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃ លោក សានទី ព្រំផាត (Santi Promphat) បាននិយាយថា គណៈរដ្ឋមន្ត្រី កាលពីថ្ងៃអង្គារ បានបន្តការបន្ធូរបន្ថយពន្ធប្រេងម៉ាស៊ូតចំនួន ៥ បាតក្នុងមួយលីត្រ សម្រាប់រយៈពេល ៤ ខែបន្ថែមទៀត។

ថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ លោក សានទី (Santi) មានប្រសាសន៍ថា ខុទ្ទកាល័យបានឈានដល់ដំណោះស្រាយដើម្បីបន្តកាត់បន្ថយពីខែមករាដល់ទៅបួនខែទៀត ដើម្បីជួយកាត់បន្ថយថ្លៃដើម សម្រួលដល់ជីវភាពរបស់នៅ និងដើម្បីការពារកុំឱ្យតម្លៃផលិតផលប្រើប្រាស់កើនឡើង។

ការកាត់បន្ថយពន្ធលើប្រេងម៉ាស៊ូតជុំចុងក្រោយនឹងធ្វើឲ្យនាយកដ្ឋានពន្ធដារខាតបង់ប្រាក់ចំណូលប្រមាណ ៤០ ពាន់លានបាត ឬប្រហែល ១០ ពាន់លានបាតក្នុងមួយខែ៕

ប្រភពពី The Natioon ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner