តើរុស្ស៊ី និងប្រទេសជួយពីក្រោយអ៊ុយក្រែន រៀបចំយុទ្ធសាស្ត្រថ្មីអ្វីខ្លះ ក្នុងការធ្វើសង្គ្រាមឆ្នាំ២០២៣? (Video Inside)
អត្ថបទដោយ៖
Apsara Net
ប្រតិបត្តិការរកសន្តិភាពរបស់រុស្ស៊ី ដើម្បីវាយយកទឹកដីអ៊ុយក្រែនភាគខាងកើតប្រគល់ឱ្យក្រុមផ្តាច់ខ្លួន បានឈានចូលដល់ថ្ងៃទី៣២៧ហើយ គិតត្រឹមថ្ងៃអង្គារ ទី១៧ មករា ឆ្នាំ២០២៣។ ប្រតិបត្តិការរបស់រុស្ស៊ីដែលក្រុមប្រទេសលោកខាងលិច និងក្រុមសម្ព័ន្ធបានចាត់ទុកថា ជាអំពើឈ្លានពានលុកលុយលើទឹកដីអ៊ុយក្រែននេះ កំពុងស្ថិតក្នុងឆ្នាំដែលមានការប្តេជ្ញាដណ្តើមយកជ័យជំនះរៀងៗខ្លួន។ ប្រទេសរុស្ស៊ីបានកែសម្រួលនូវការៀបចំយុទ្ធសាស្ត្ររបស់ខ្លួន ខណៈក្រុមប្រទេសលោកខាងលិច បានបន្តរៀបចំជំនួយយោធា និងការជួយដុសខាត់ទាហានអ៊ុយក្រែនលើការប្រើប្រាស់អាវុធទំនើបៗ ដើម្បីការវាយដណ្តើមយកទឹកដីនា នាដែលរុស្ស៊ីបានកាន់កាប់។ លោក ម៉ារ យ៉ារិទ្ធិ រាយការណ៍