ថ្ងៃព្រហស្បតិ៍ខាងមុខសម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញពិនិត្យ វឌ្ឍនភាពនៃការសាងសង់មន្ទីរពេទ្យជាតិ តេជោសន្ដិភាព

ភ្នំពេញ៖ ប្រសិនជាពុំមានការប្រែប្រួលទេ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជា គ្រោងនឹងអញ្ជើញពិនិត្យវឌ្ឍនភាពនៃគម្រោងសាងសង់មន្ទីរពេទ្យជាតិតេជោសន្តិភាពស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅថ្ងៃព្រហស្បតិ៍ទី១៩ខែមករាខាងមុខ។វត្តមាន ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោក៏នឹងមានពិធីជួប សំណេះសំណាល ជាមួយកម្មករ ១.២០០ នាក់ ដែលបំពេញការងារក្នុងការ ដ្ឋាននេះ ផងដែរ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅល្ងាចថ្ងៃទី១៧ ខែមករានិងមន្រ្តីមន្ត្រីជំនាញពាក់ព័ន្ធបានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់មន្ទីរពេទ្យជាតិ តេជោសន្ដិភាព ដើម្បីត្រៀមលក្ខណៈ ទទួលវត្តមានសម្តេចតេជោនាយករដ្ឋមន្រ្តីនៅថ្ងៃទី ១៩ ខែមករា ខាង មុខ។

ក្នុងឱកាសពិនិត្យជាក់ស្តែងឯកឧត្តម ឃួង ស្រេង បានណែនាំ ការងារចាំបាច់ចំពោះមុខដល់លោក សាំ ពិសិដ្ឋ នាយកមន្ទីរ សាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ដើម្បីឱ្យការងារ ទាំងឡាយដំណើរការដោយរលូន និងមានវឌ្ឍនភាព។

គួរបញ្ជាក់ថា មន្ទីរពេទ្យនេះមាន អគារសម្រាកព្យាបាល និង សង្គ្រោះបន្ទាន់ (E) មានទំហំ ៧.៤៨០ ម៉ែត្រការ៉េ ,អគារសម្រាក ព្យាបាលកម្រិតធ្ងន់ (H1 និង H2) មានគ្រែសរុបចំនួន ៥២៧គ្រែ , អគារសម្រាកព្យាបាលកម្រិតស្រាល (H3, H4, H5, H6 និង H7) ចំនួនគ្រែ អ្នកជំងឺពីអគារ ( H1 ដល់ H7) មានចំនួន៩.៤៩៦ គ្រែ,,គ្រែបុគ្គលិកពេទ្យប្រចាំការ ចំនួន៤៦គ្រែ ,គ្រែបុគ្គលិកស្នាក់ នៅចំនួន២០៦គ្រែ ជាមួយនិងអគារបច្ចេកទេស (T) ។មណ្ឌលនេះ មានចំណតរថយន្ត (P) មានផ្ទៃក្រឡា ៧.០២៦ ម៉ែត្រការ៉េ អាចចតរថយន្តបានចំនួន២១០គ្រឿង។មានសួនច្បារ (G3) មានសួនបៃតង ៤.៤៩០ ម៉ែត្រការ៉េ ។ អគារផ្គត់ផ្គង់ និង ពត៌មាន (A) មានទំហំ ២.៨៣៥ ម៉ែត្រការ៉េ, អគារស្នាក់ នៅសម្រាប់បុគ្គលិក (S) មានតែសរុបចំនួន ២៣៤គ្រែ ។សម្រាប់អគារ A, S, E, H1,H2,H3,H4,H5,H6,H7, T1,T2 ដែលអគារនីមួយៗ សុទ្ធតែមានមុខងារសំខាន់ៗជាពិសេស អគារ T1,T2 ។មន្ទីរពេទ្យជាតិតេជោសន្ដិភាពនេះទទួលការសាងសង់ដោយ ក្រុមហ៊ុន ស៊ីជេអ៊ីស៊ី CJEC.co,Ltdសហការជាមួយសាលារាជ ធានីភ្នំពេញ។

មន្ទីរពេទ្យជាតិ តេជោសន្ដិភាពនេះ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ធ្វើពិធីក្រុងពាលីបើកការដ្ឋានកាលពីរសៀល ថ្ងៃទី១៤កុម្ភៈ ឆ្នាំ ២០២២ ក្រោមវត្តមានឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ , ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។មន្ទីរពេទ្យជាតិដ៏ធំមួយនេះ គ្រោងនឹងបញ្ចប់ការសាងសង់ និង ដាក់ឱ្យដំណើរការជាផ្លូវការ នៅខែមិថុនា ឆ្នាំ២០២៣។

“មន្ទីរពេទ្យជាតិតេជោសន្ដិភាព”នេះនឹងក្លាយជាមន្ទីរពេទ្យជាតិធំជាងគេនៅប្រទេសកម្ពុជាដែលនឹងផ្ដល់នូវសេវាគ្រប់ផ្នែកទាំង អស់ ជូនប្រជាពលរដ្ឋទូទាំងប្រទេស។ក្នុងករណីមានជំងឺឆ្លង លក្ខណៈ ទ្រង់ទ្រាយធំ មន្ទីរពេទ្យជាតិដ៏ធំមួយនេះ អាចមានលទ្ធភាពទទួល អ្នកជំងឺដោយមិនមានការព្រួយបារម្ភនោះទេដោយមន្ទីរពេទ្យមានបំពាក់សម្ភារៈ បរិក្ខារ វេជ្ជសាស្ត្រទំនើបៗស្របតាមលក្ខណៈស្តង់ដារ ៕ ដោយ៖ ថេត វិចិត្រ, ហេង សម្បត្តិ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner