ផ្លូវល្បឿនលឿនក្រុងបាងកកចំនួនពីរ នឹងបញ្ចុះតម្លៃរហូតដល់ចុងឆ្នាំនេះ
អត្ថបទដោយ៖
លន់ សារ៉ាត
បាងកក៖ អាជ្ញាធរផ្លូវល្បឿនលឿនថៃ (EXAT) បាននិយាយថា អ្នកបើកបរនឹងបន្តទទួលបានការបញ្ចុះតម្លៃនៅផ្លូវលេខ Rama IX-1 និង At Narong 1 (Bang Na) រហូតដល់ដំណាច់ឆ្នាំនេះ។
អាជ្ញាធរផ្លូវល្បឿនលឿនថៃ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា “នេះនឹងជួយអ្នកបើកបរយានយន្ត និងកាត់បន្ថយការចំណាយរបស់ពួកគេ” ។
ការបញ្ចុះតម្លៃនេះអនុវត្តចំពោះអ្នកបើកបរដែលបង់ប្រាក់ជាសាច់ប្រាក់នៅ Rama IX-1 រហូតដល់ថ្ងៃទី ៣០ ខែមិថុនា បន្ទាប់ពីនោះ វានឹងផ្តល់ជូនសម្រាប់តែអ្នកប្រើប្រាស់ប្រព័ន្ធប្រមូលប្រាក់អេឡិចត្រូនិច Easy Pass ប៉ុណ្ណោះ។
EXAT ក៏ បាន ណែនាំ ដល់ អ្នក បើក ម៉ូតូ ដែល Easy Pass ផុត កំណត់ បន្ត វា ដោយ ឥត គិត ថ្លៃ នៅ គ្រប់ សាខា ផ្លូវ ល្បឿន លឿន ទូទាំង ប្រទេស៕ ប្រភពពី The Nation ប្រែសម្រួលដោយ៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ