ក្រសួងអប់រំណែនាំ ឱ្យសិស្សនិស្សិតទាំងអស់ ត្រូវមករៀនជាធម្មតា អំឡុងពេលចូលឆ្នាំចិន

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងអប់រំបានបញ្ជាក់ថាគ្រប់ សាលារៀន រដ្ឋទាំងអស់បើកដំណើការសិក្សាជាធម្មតា ដោយ មិនមានការឈប់សម្រាកឡើយនៅថ្ងៃបុណ្យចូលឆ្នាំចិននេះ ដោយសារតែបុណ្យនេះពុំមែនជាបុណ្យជាតិរបស់កម្ពុជាទេ។ទន្ទឹមគ្នានេះ មន្រ្តីជាន់ខ្ពស់រូបនេះ ក៏បានណែនាំឱ្យសិស្ស និស្សិត ត្រូវមករៀនជាធម្មតាក្នុងថ្ងៃបុណ្យចូលឆ្នាំចិននេះ។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជននិង កីឡា បានលើកឡើងថា បើទោះបីថ្ងៃនេះជាថ្ងៃបុណ្យចូលឆ្នាំចិន សម្រាប់ពលរដ្ឋខ្មែរជាប់សែស្រឡាយចិន មានការសែនក៏ដោយ ។ ប៉ុន្តែសិស្សានុសិស្ស នៅតែទៅបន្តការសិក្សាជាធម្មតា គ្មាន ការ ឈប់សម្រាកឡើយ។ ឯកឧត្តមបានបញ្ជាក់ថា ក្រសួងតែង តែអំពាវនាវឱ្យគ្រប់គ្រឹះស្ថានទំាងអស់ អនុវត្តវិធានការរដ្ឋបាល ចំពោះបុគ្គលិកអប់រំ សិស្សានុសិស្ស ដែលអវត្តមានក្នុងអំឡុង បុណ្យចូលឆ្នំាចិន និងណែនំាគ្រឹះស្ថានសិក្សាទំាងអស់ឱ្យ អនុវត្តកម្មវិធីសិក្សាឱ្យបានពេញលេញ ដើម្បីចូលរួមពង្រឹង សមត្ថភាពសិស្សានុសិស្សគ្រប់កម្រិតថ្នាក់។

អ្នកនាំពាក្យក្រសួងអប់រំរូបនេះបានបន្តដូច្នេះថា៖« បុណ្យ ចូលឆ្នាំចិន មិនស្ថិតក្នុងប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិក កម្មករ ប្រចាំឆ្នាំ២០២៣ ទេ។ សូមបុគ្គលិកអប់រំ រៀបចំកម្មវិធីការងារឱ្យមានដំណើការជា ប្រក្រតី។ សូមមាតាបិតាអ្នកអាណាព្យាបាល រៀបចំកម្មវិធី គ្រួសារកុំឲ្យប៉ះពាល់ដល់ការសិក្សារបស់បុត្រធីតា»។

ឯកឧត្តម រស់ សុវាចា បានបន្ថែមទៀតថា ការជំរុញនេះគឺដើម្បី ឱ្យសិស្សនិងគ្រូមករៀននិងបង្រៀនបានពេញលេញនិងទាន់កម្មវិធីសិក្សាព្រោះថាពិធីបុណ្យចូលឆ្នាំចិនមិនមែនជាថ្ងៃឈប់សម្រាករបស់បុណ្យជាតិនោះទេ។លោកក៏សូមក្រើនរំលឹកដល់មាតាបិតាសិស្ស ត្រូវលើកទឹកចិត្ត កូន ឱ្យមករៀនជាប្រចំា មិនគួរដាក់ការធ្វើដំណើរកម្សាន្ដ ប៉ះចំ ថ្ងៃកូនសិក្សានោះទេ។

ជុំវិញការណែនាំខាងលើនេះដែរ ប្រធានសមាគមគ្រូបង្រៀន កម្ពុជាឯករាជ្យ លោកស្រី អ៊ុក ឆាយ៉ាវី បានលើកឡើងថា ជាធម្មតានាឱកាសបុណ្យចូលឆ្នាំចិន ទោះសាលាមិនឱ្យឈប់ ក៏សិស្សឈប់ដែរ ហើយសូម្បីតែមន្រ្តីអប់រំមួយចំនួនក៏ ឈប់ ដែរ។ ទម្លាប់នេះ សឹងតែក្លាយទៅជាប្រពៃណីទំនៀមទម្លាប់ ទៅហើយ។

គួរបញ្ជាក់ដែរថា ពិធីបុណ្យសែនចិនឆ្នាំនេះ នឹងប្រព្រឹត្តិទៅនៅ ថ្ងៃសៅរ៍ទី ២១ខែមករា និងបុណ្យចូលឆ្នាំចិននឹងប្រព្រឹត្តិ រយៈ ពេល បី ថ្ងៃគឺចាប់ពីថ្ងៃទី ២២, ទី២៣ និងទី២៤ខែមករាខាងមុខ នេះ។

ក្រៅពីក្រសួងអប់រំពាក់ព័ន្ធនឹងពិធីបុណ្យចូលឆ្នាំចិននេះដែរ កាលពីយប់ថ្ងៃទី១៧ មករាឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានធ្វើការក្រើនរំលឹក និងអំពាវ នាវដល់ប្រជាពលរដ្ឋគ្រប់រូបត្រូវបន្តការប្រុងប្រយ័ត្នចំពោះចំណីអាហារដែលគ្មានអនាម័យ ដើម្បីបញ្ចៀសការពុលចំអាហារ ឬ ពុលស្រា ស ស្រាថ្មាំ នៅក្នុងពិធីសែនដូនតាផ្សេងៗ និងឱកាស ចូលឆ្នាំចិនខាងមុខ។

ដោយឡែកឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ក៏ បានលើកឡើងថា ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបយសាធារណៈ ក្នុងឱកាស បុណ្យចូលឆ្នាំប្រពៃលើ របស់ជនជាតិចិន និងវៀតណាម រដ្ឋបាលខេត្តក៏បានប្រកាសហាមដាច់ខាត មិនឱ្យមានការ ដុតផាវ កាំជ្រួច ឬអង្គសម្លេងផ្ទុះគ្រប់ប្រភេទក្នុងឱកាស ពិធីបុណ្យនេះ មិនឱ្យមានការលេងល្បែងគ្រប់ប្រភេទ ដែល មានលក្ខណៈស៊ីសងផងដែរ៕
ដោយ៖ សែម ពិសី

ads banner