ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីកោតសរសើរការដឹកនាំប្រទេសអភិវឌ្ឍន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា (Video Inside)

ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូតរវាងកម្ពុជា និងឥណ្ឌូណេស៊ី ដែលបន្សល់ទុកតាំងពីថ្នាក់ដឹកនាំជំនាន់មុន បន្តរហូតមកទល់បច្ចុប្បន្ន។ លោកឯកអគ្គរដ្ឋទូត ស៊ូឌីម៉ាន់ ហាសេង នៅបានកោតសរសើរចំពោះការដឹកនាំប្រទេសអភិវឌ្ឍន៍របស់ប្រមុខរាជរដ្ឋាភិបាលបច្ចុប្បន្នថែមទៀត ដោយលោកបញ្ជាក់ថាក្នុងរយៈពេលបំពេញបេសកកម្មការទូត៥ឆ្នាំមកនេះ ប្រទេសកម្ពុជាជាពិសេសរាជធានីភ្នំពេញមានការរីកចំរើនជាខ្លាំង។ ប្រសាសន៍វាយតម្លៃខ្ពស់របស់ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីនេះ បានធ្វើឡើងក្នុងឱកាសជួប សម្តែងការគោរពលាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន នាវិមានរដ្ឋសភានៅថ្ងៃទី១៨មករា ឆ្នាំ២០២៣។ អប្សរាណិតរាយការណ៍

ads banner