បណ្ឌិត ហ៊ុន ម៉ាណែត រៀបរាប់នូវអ្វីដែលជាស្នាដៃរបស់គណបក្សប្រជាជនកម្ពុជាបន្សល់ទុក (Video Inside)

ការនិយាយមិនពិតនៅក្រៅប្រទេសរបស់ក្រុមគណបក្សធ្វើនយោបាយជំទាស់ តែងបង្ហាញនូវរូបភាពមិនល្អរបស់កម្ពុជា ប៉ុន្តែក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលគ្រប់ គ្រងអំណាចក្នុងរាជរដ្ឋាភិបាល កម្ពុជាបានផ្លាស់ប្តូរជាច្រើនណាស់លើទិដ្ឋភាពគ្រប់វិស័យ។

សាក្សីរស់បានថ្លែងថា កម្ពុជាសូម្បីតែមុនការធ្វើរដ្ឋប្រហារថ្ងៃទី១៨មីនាឆ្នាំ១៩៧០ក៏ដោយ សំណង់អគារដែលខ្ពស់បំផុតក្នុងប្រទេសមិនដែលហួសពីកំពស់៧ជាន់នោះទេ, ផ្លូវដែលល្អបំផុត គឺមានតែផ្លូវជាតិលេខ៤ និងផ្លូវនៅក្នុងក្រុង…ចំណែកការធ្វើដំណើរចេញក្រៅក្រុង, ផ្លូវរលាក់ និងមិនអាចការធានាសុវត្ថិភាពបានទាំងស្រុង ឡើយដោយសារតែស្ថានការណ៍អសន្តិសុខ បង្កដោយក្រុមប្រដាប់អាវុធតូចៗដែលតាំងខ្លួនជា ក្រុមបះបោរដូចជាក្រុមឥស្សរៈនោះជា ដើម។ ប៉ុន្តែក្រោមការកាច់ចង្កូតរបស់រដ្ឋាភិបាលនៃ គណបក្សប្រជាជនកម្ពុជាដែលបានរំដោះ ប្រទេសថ្ងៃទី៧មករាឆ្នាំ១៩៧៩ ចេញរួចផុតពីរបប ខ្មែរក្រហមប៉ុល ពតនោះមក ភាពវិវត្តន៍ បន្តិចម្តង” បានប្រែរូបរាងរបស់កម្ពុជាចេញពីរូបភាពនៃនរកអវចី។

កម្ពុជាដែលធ្លាប់តែមានសង្គ្រាមក្នុងស្រុក ត្រូវបានពន្លត់ដោយនយោបាយឈ្នះឈ្នះ, កម្ពុជា ដែលធ្លាប់តែរងទុរ្ភិក្ស បានក្លាយជាប្រទេសនាំអង្ករចេញលក់លើសកលលោក, កម្ពុជា ដែលធ្លាប់តែមានកម្លាំងអង្គការសហប្រជាជាតិមកជួយ បានក្លាយជាប្រទេសចូលរួមកម្លាំង ស្វែង រកសន្តិភាពដល់ប្រទេសដទៃក្រោមឆ័ត្រអង្គការសហប្រជាជាតិ, កម្ពុជាដែលមិនធ្លាប់ មាន សំណង់អភិវឌ្ឍន៍ស្កឹមស្កៃ បែរជាមានសំណង់ខ្ពស់ជាច្រើនមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ និង មានរូបភាពប្រែប្រួលជាច្រើនថែមទៀតដូចជាស្ពានអាកាស, ស្ពានវែងៗឆ្លងកាត់ដៃសមុទ្ទ, ឆ្លង កាត់ទន្លេសាប, ទន្លេមេគង្គ ដែលកម្ពុជាមិនធ្លាប់មានទេក្នុងអតីតកាលនោះ។

បេក្ខជននៃអនាគត នាយករដ្ឋមន្ត្រី របស់គណបក្សប្រជាជនកម្ពុជាបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថាមានគេធ្លាប់សួរសំណួរមក លោកក្នុងការចង់ដឹងថាតើគណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាចបានបន្សល់ទុកនូវកេរ និងស្នាដៃអ្វីខ្លះដល់ប្រទេសកម្ពុជា?

ads banner