សម្ភាសន៍២ដងជាមួយវិទ្យុអាស៊ីសេរី ត្រូវតុលាការកាត់ទោសជាប់គុកទាំង២ដង (Video Inside)
កិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី បានធ្វើឱ្យអ្នកវិភាគនយោបាយគ្មានការពិតឈ្មោះ គឹម សុខ ត្រូវបានតុលាការកាត់ទោសជាប់ពន្ធនាគារជាបន្តបន្ទាប់។ នៅថ្ងៃទី១៨មករានេះ ឈ្មោះ គឹម សុខ ដែលរស់នៅក្រៅប្រទេស ត្រូវតុលាការរាជធានី បានកាត់ទោសកំបាំងមុខ ឱ្យជាប់ពន្ធ នាគារចំនួន១៨ខែ និងការសងជម្ងឺចិត្ត៥០លានរៀលទៅគណបក្សប្រជាជនកម្ពុជា និង៨លានរៀលទៀតជាប្រាក់ពិន័យចូលថវិការដ្ឋក្រោមការចោទប្រកាន់បទ «ញុះញង់បង្កឱ្យមានភាពវឹក វរធ្ងន់ធ្ងរសន្តិសុខសង្គមនិងបរិហាកេរ្តិ៍» ពាក់ព័ន្ធការធ្វើអត្ថាធិប្បាយគ្មានការពិតលើករណី សម្លាប់លោក កែម ឡី។
លោក គឹម សុខ បានធ្វើកិច្ចសម្ភាសន៍នេះជាមួយវិទ្យុអាស៊ិសេរីកាលពី ថ្ងៃទី១៣កុម្ភៈឆ្នាំ២០១៧ដោយនិយាយគ្មានការពិតថាឃាតកម្មលើលោក កែម ឡី បានជាប់ពាក់ព័ន្ធនឹងគណបក្សប្រជាជនកម្ពុជា។ តុលាការនៅបានចេញដីកាបង្គាប់ឱ្យស្វែងរកតាម ចាប់ខ្លួន លោក គឹម សុខ ដើម្បីនាំខ្លួនមកឃុំខ្លួននៅក្នុងពន្ធនាគារព្រៃសផងទៀត តាមសាលក្រមរបស់តុលាការ។
លោក គឹម សុខ ធ្លាប់ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារចំនួន១៨ខែកន្លងមកផងដែរ ពីបទបរិហាកេរ្តិ៍ និងញុះញង់នេះ ដែលការផ្តន្ទាទោសនោះ គឺបានធ្វើក្នុងកិច្ចសម្ភាសន៍ជាមួយ នឹងវិទ្យុអាស៊ីសេរី ដែលតែងផ្សាយអំពីព្រឹត្តិការណ៍មិនពិត ពាក់ព័ន្ធនឹងដំណើរនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា។