បង្ក្រាបគ្រឿងញៀន ទូទាំងប្រទេស កាលពីថ្ងៃទី១៨ ខែមករាម្សិលមិញ ឃាត់ខ្លួនអ្នកពាក់ព័ន្ធ៤៤ នាក់
ភ្នំពេញ៖ ជនសង្ស័យ ចំនួន ៤៤នាក់ ( ស្រី ៣ នាក់ ) ត្រូវ បាន សមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ ប ង្ក្រា ទ បទល្មើស គ្រឿងញៀន ចំនួន ១៤ករណី នៅទូ ទាំង ប្រទេស កម្ពុជា កាលពីថ្ងៃ ទី ១៨ ខែមករា ឆ្នាំ២០២៣ ម្សិលមិញ។ នេះបើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញ អគ្គនាយកដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ។
សូមបញ្ជាក់ថា ជនសង្ស័យ ទាំង ចំនួន ៤៤នាក់ រួម មាន ៖ ជួញដូរ ៦ ករណី ឃាត់ ១៨ នាក់ ( ស្រី ៣ នាក់ ) , ដឹក ជញ្ជូន រក្សា ទុក ៣ ករណី ឃាត់ ៦ នាក់ , ប្រើប្រាស់ ៥ ករណី ឃាត់ ២០ នាក់ , រួមទាំងវត្ថុតាងមួយចំនួន ត្រូវបានប្រមូលទុកជាភស្តុតាង។
សកម្មភាពខាងលើ បានធ្វើនៅប្រាំមួយរាជធានី-ខេត្ត រួមមាន៖ រាជធានី ភ្នំពេញ, កណ្តាល, សៀមរាប, ត្បូងឃ្មុំ, ប៉ៃលិន, បន្ទាយ មាន ជ័យ , ក្នុងនោះ មាន ៨អង្គភាព បាន ចូលរួម បង្ក្រាប នគរបាល ៧អង្គភាព និងកងរាជអាវុធហត្ថ ១អង្គភាព៕ ដោយ៖ ឆៃហួត