ចំនួនអ្នកស្លាប់ ក្នុងការផ្ទុះ កប៉ាល់ឹកប្រេង នៅប្រទេសថៃ កើនដល់ ៥នាក់ ខណៈ ៣នាក់ នៅបាត់ខ្លួន

បាងកក៖ សាកសពមនុស្សបីនាក់ទៀតត្រូវបានស្រង់ចេញពីទឹក កាលពីថ្ងៃពុធ បន្ទាប់ពីការផ្ទុះកប៉ាល់ដឹកប្រេង ឯផែក្នុងក្រុងសាមុត សុងក្រាម ប្រទេសថៃកាលពីថ្ងៃអង្គារ។

ជនរងគ្រោះទាំងបីនាក់ សុទ្ធតែមកពីប្រទេសមីយ៉ាន់ម៉ា បានបង្កើនចំនួនអ្នកស្លាប់ក្នុងហេតុការណ៍បំផ្ទុះនេះ ដល់ប្រាំនាក់។ កម្មករ បី នាក់ ទៀត ត្រូវ បាន គេ រាយ ឈ្មោះ ថា បានបាត់ ខ្លួននៅឡើយ គិត ត្រឹម ថ្ងៃ ពុធ។

គួរបញ្ជាក់ថា កប៉ាល់ដឹកប្រេង Smooth Sea 22 បានមកដល់ចត ដើម្បីថែទាំ នៅថ្ងៃទី ១២ ខែមករា ហើយបានជូនដំណឹងដល់អាជ្ញាធរកំពង់ផែថា ខ្លួននៅតែដឹកប្រេងលេនដ្ឋាន និងប្រេងម៉ាស៊ូតដែលនៅសេសសល់។

ការផ្ទុះនេះបានកើតឡើងនៅវេលាម៉ោង៩ព្រឹក ថ្ងៃអង្គារ សប្តាហ៍នេះ ខណៈដែលនាវាដឹកប្រេង នៅមាត់ទន្លេ Mae Klong។ អភិបាលខេត្ត សាមុត សុងក្រាម (Samut Songkhram) លោក សុមនុក ព្រំគីវ ( Somnuk Promkiew) បាននិយាយថា កប៉ាល់ដឹកប្រេងនេះ ផ្ទុកដោយប្រេងឥន្ធនៈ ទាំងប្រេង និងម៉ាស៊ូត។

មន្ត្រី ជំនាញ បាន ចុះ ទៅ ដល់ កន្លែង កើតហេតុ ដើម្បី ស្រាវជ្រាវ រក មូលហេតុ នៃ ហេតុការណ៍ នេះ ប៉ុន្តែពុំទាន់មានការបញ្ជាក់ច្បាស់ ពីដើមចមនៃការផ្ទុះនេះនៅឡើយទេ៕ ប្រភពពី The Nation ,ប្រែសម្រួលដោយ៖ សារ៉ាត


.

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner