លោក ពូទីន ថា ជ័យជម្នះរបស់រុស្ស៊ី នៅអ៊ុយក្រែន គឺជារឿងជៀសមិនរួច

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានសង្កត់ធ្ងន់ថា លោកគ្មានការងឿងឆ្ងល់ទេថា ជ័យជំនះរបស់រុស្ស៊ីក្នុងសង្គ្រាមនៅអ៊ុយក្រែន គឺជារឿងដែលមិនអាចជៀសរួច។

នៅក្នុងថ្ងៃពុធសប្តាហ៍នេះ លោក ពូទីន បានជួបជាមួយក្រុមកម្មករនៅរោងចក្រផលិតមីស៊ីលមួយកន្លែង ដែលបានបង្កើនផលិតកម្មសម្រាប់សង្គ្រាមនៅអ៊ុយក្រែន ដោយជាមួយគ្នានោះ លោក ពូទីន បាននិយាយថា ដើម្បីសម្រេចបានលទ្ធផលចុងក្រោយ រឿងមួយចំនួននឹងមិនមានការប្រែប្រួលឡើយ។

លោក ពូទីន បានបញ្ជាក់យ៉ាងដូច្នេះថា នេះគឺជាភាពក្លាហាន និងវីរភាពរបស់អ្នកប្រយុទ្ធរបស់យើង ក្នុងអំឡុងប្រតិបត្តិការយោធាពិសេសនៅសមរភូមិជួរមុខនៅអ៊ុយក្រែន ហើយជាការពិតណាស់ ការងារនៃឧស្សាហកម្មការពារជាតិ គឺអាស្រ័យលើមនុស្សដូចពួកអ្នក។

ប្រធានាធិបតីរុស្ស៊ីរូបនេះ បានធ្វើការពណ៌នារបបដឹកនាំអ៊ុយក្រែនសារជាថ្មីទៀតថា ជា ណេអូ ណាស៊ី “neo-Nazi” ហើយក៏បានបញ្ជាក់ឡើងវិញផងដែរ នូវការអះអាងរបស់គាត់ដែលថា ទាហានរុស្ស៊ីកំពុងតែប្រយុទ្ធដើម្បីរបបដឹកនាំ ឌីណា ស៊ីហ្វាយ “de-Nazify”៕ ប្រភព៖ NHK ប្រែសម្រួលដោយ៖ បុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner