ប្រមុខ អ.ស.ប អំពាវនាវឱ្យមេដឹកនាំពិភពលោករួបរួមគ្នា ដើម្បីផ្សារភ្ជាប់ការបែងចែកភូមិសាស្ត្រនយោបាយ

ដាវ៉ូស៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់ថូនីញ៉ូ ហ្គូទែរ៉េស បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីការបែងចែកភូមិសាស្ត្រនយោបាយ ហើយបានអំពាវនាវឱ្យមេដឹកនាំនយោបាយ និងធុរកិច្ចរបស់ពិភពលោក សហការគ្នាក្នុងការដោះស្រាយបញ្ហាទាំងនោះ។

ប្រមុខអង្គការសហប្រជាជាតិរូបនេះ បាននិយាយនៅក្នុងសុន្ទរកថានៅឯវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងទីក្រុងដាវ៉ូស នៅថ្ងៃពុធសប្តាហ៍នេះថា យើងប្រឈមមុខនឹងកម្រិតធ្ងន់ធ្ងរ នៃការបែងចែកភូមិសាស្ត្រនយោបាយ និងការមិនទុកចិត្តជាច្រើនជំនាន់ ហើយវាកំពុងធ្វើឱ្យប៉ះពាល់ដល់អ្វីៗគ្រប់យ៉ាង។

បន្ទាប់ពីបានលើកឡើងពីភាពប្រេះឆារវាងសហរដ្ឋអាមេរិក និងចិន លោក ហ្គូទែរ៉េស បានសម្តែងការព្រួយបារម្ភអំពីការបែងចែករវាងប្រទេសអភិវឌ្ឍន៍ និងប្រទេសដែលកំពុងរីកចម្រើន និងកំពុងអភិវឌ្ឍន៍ ដោយហៅវាថា ជាសកលលោកខាងត្បូង។

ឆ្ពោះទៅចុងបញ្ចប់នៃសុន្ទរកថារបស់ខ្លួន លោក ហ្គូទែរ៉េស បានសង្កត់ធ្ងន់ថា យើងត្រូវការធនធាន និងកិច្ចសហប្រតិបត្តិការពីវិស័យឯកជន ដើម្បីអាចឈានទៅមុខក្នុងគោលដៅរួមរបស់យើង នៃសន្តិភាព ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងសិទ្ធិមនុស្ស។ លោកថា វាដល់ពេលវេលាហើយ ដែលត្រូវបង្កើតផ្លូវឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការនៅក្នុងពិភពលោកដែលបែកបាក់របស់យើង៕ ប្រភព៖ NHK ប្រែសម្រួលដោយ៖ បុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner