នាយករដ្ឋមន្ត្រី នូវែលសេឡង់ ប្រកាសលាងលែង ពីតំណែង

នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី ចាស៊ីនដា អាឌឺន បាននិយាយថា លោកស្រីនឹងលាលែងពីតំណែងយ៉ាងយូរ នៅដើមខែកុម្ភៈខាងមុខនេះ ប៉ុន្តែលោកស្រីនឹងបន្តជាសមាជិកសភា រហូតដល់ការបោះឆ្នោតនៅចុងឆ្នាំនេះ។

លោកស្រី ចាស៊ីនដា អាឌឺន (Jacinda Ardern) បានធ្វើការប្រកាសខាងលើ តាមរយៈសេចក្ដីថ្លែងការណ៍មួយតាមកញ្ចក់ទូរទស្សន៍ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ លោកស្រីការបញ្ជាក់ថា ការបោះឆ្នោតសកលនឹងត្រូវ ប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣នេះ ខណៈអាណត្តិរបស់លោកស្រីនឹងត្រូវបញ្ចប់យ៉ាងយូរនៅថ្ងៃទី៧ ខែកុម្ភៈខាងមុខ។

គួរបញ្ជាក់ថា នៅក្នុងសេចក្ដីថ្លែងការណ៍ដដែល លោកស្រី អាឌឺន ក៏បានបង្ហាញក្ដីរំពឹងដែរថាគណបក្សពលករ (Labour Party) អាចនឹងទទួលជ័យជម្នះនៅក្នុង ការបោះឆ្នោតសកលខាងមុខ។ លោកស្រីថា៖ “ខ្ញុំចេញទៅ ព្រោះតួនាទីដ៏ឯកសិទ្ធិបែបនេះ នឹងមានការទទួលខុសត្រូវ។

ទំនួលខុសត្រូវ ត្រូវដឹងថា នៅពេលណាដែលអ្នកជាមនុស្សត្រឹមត្រូវ ក្នុងការដឹកនាំ និងនៅពេល ដែលអ្នកមិននៅ។ ខ្ញុំដឹងថា ការងារនេះត្រូវការអ្វី។ ហើយខ្ញុំដឹងថា ខ្ញុំលែងមានពេលបន្តទៀត ក្នុងតួនាទី ដើម្បីធ្វើដោយយុត្តិធម៌ទៀតហើយ។ វាជាហេតុសាមញ្ញណាស់” ។

លោកស្រី ចាស៊ីនដា អាឌឺន បានក្លាយជាប្រមុខរដ្ឋាភិបាលស្ត្រីដែលក្មេងជាងគេបំផុតរបស់ពិភពលោក នៅពេលលោកស្រីជាប់ឆ្នោតជានាយករដ្ឋមន្ត្រី ក្នុងឆ្នាំ ២០១៧ នៅអាយុ ៣៧ ឆ្នាំ។ លោកស្រីបានដឹកនាំប្រទេសនូវែលសេឡង់ឆ្លងកាត់ការរាតត្បាតនៃជំងឺកូវីដ-19 និងគ្រោះមហន្តរាយធំៗរួមទាំងការវាយប្រហារភេរវកម្ម និងបញ្ហាផ្ទុះភ្នំភ្លើង ជាដើម៕ ប្រភពពី the guardian ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner