សម្តេចតេជោ ហ៊ុន សែន ព្រមានអ្នកប្រព្រឹត្តខុសច្បាប់ កុំយករឿងនយោបាយ មកបិទបាំងកំហុសខ្លួន
ភ្នំពេញ៖ ការព្រមាននេះ បន្ទាប់ពីក្រុមប្រឆាំង ចេញសេចក្តីថ្លែងការណ៍ ចោទគណបក្សប្រជាជនកម្ពុជាថា អាងអំណាច ចំណុចនេះ សម្តេចតេជោ អោយសុំទោសជាសាថារណៈ ។ សម្តេចតេជោ សង្កត់ធ្ងន់ថា ក្រុមនេះ បើមិនប្រើច្បាប់ទេ មិនស្គាល់លទ្ធិប្រជាធិបតេយ្យទេ។ “បើចង់ឈ្នះឆ្នោត ត្រូវរៀនសូត្រតាមអ្នកផ្សាយពាណិជ្ជកម្ម”។ សម្តេចថា ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា គឺមិនអនុញ្ញាតិអោយ ក្រុមនេះប្រមាថគណបក្សប្រជាជនកម្ពុជាបានឡើយ។
ការព្រមាននេះ ធ្វើឡើង ក្នុងឱកាសអញ្ជើញពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ មន្ទីរពេទ្យជាតិតេជោសន្ដិភាព ដែលមានទីតាំងស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ព្រមទាំងសំណេះសំណាលជាមួយកម្មករសំណង់ នៅក្នុងការដ្ឋានមន្ទីរពេទ្យនេះ ប្រមាណ ១,២០០នាក់ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣។
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។