ប្រជាពលរដ្ឋងាយរងគ្រោះជាជនចាស់ជរា ជនទីទាល់ក្រ ស្ត្រីមេម៉ាយក្រីក្រ និងជនមានពិការភាពចំនួន ១៦២គ្រួសារ នៅស្រុកអូរយ៉ាដាវ បានទទួលអំណោយជាស្បៀងអាហារពី រាជរដ្ឋាភិបាល
រតនគិរី ៖ ឯកឧត្តម ងិន ណែល អភិបាលស្តីទី ខេត្តរតនគិរី នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ បានបន្តនាំយកអំណោយជាស្បៀងអាហាររបស់រាជរដ្ឋាភិបាលផ្តល់តាមរយៈមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសប្បទាខេត្ត ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះរួមមាន ជនចាស់ជរា ជនទីទាល់ក្រ ស្ត្រីមេម៉ាយក្រីក្រនិងជនមានពិការភាពចំនួន ១៦២គ្រួសារនៅឃុំសេសាន្ត ស្ថិតក្នុងស្រុកអូរយ៉ាដាវ ។
បន្ទាប់ពីលោក ហេង ប៊ុន្នី អភិបាលអូយ៉ាដាវ ធ្វើសេចក្តីរាយការណ៍ពីស្ថានភាពជីវភាពរបស់ប្រជាពលរដ្ឋរួចមក ឯកឧត្តម ងិន ណែល បានពាំនាំនូវប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនចំពោះ បងប្អូនប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ពិសេសសុខទុក្ខរបស់បងប្អូន ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារគ្រោះធម្មជាតិ ស្រ្តីមេម៉ាយ ជនពិការ ចាស់ជរា និង ប្រជាពលរដ្ឋដែលទីទាល់ក្រ ជួបការលំបាកទាំងអស់ ។
ប្រជាពលរដ្ឋទាំង ១៦២គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី០១កេសតូច ត្រីខ០១យួរ ឃីតមួយកញ្ចប់ ៕ដោយ គតិ យុត្ត