ក្រុមអ្នកលេងកាំប៉ិត និងដាវដេញកាប់ក្រុមជនរងគ្រោះ ត្រូវតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារ បណ្តោះអាសន្ន
កណ្តាល៖ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ លោក អាត ចន្ទ័ដារ៉ា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួន ក្រុមជនសង្ស័យយកកាំប៉ិត និងដាវដេញកាប់ក្រុមជនរងគ្រោះ ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ “ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ទៅវិញទៅមក) ” និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ” តាមមាត្រា២១៨ និងមាត្រា៤១១ នៃក្រមព្រហ្មទណ្ឌ ។ដែលប្រព្រឹត្តនៅថ្ងៃទី១៦ ខែមករាឆ្នាំ ២០២៣ វេលាម៉ោង២៣និង៣០នាទី នៅចំណុចភូមិតានូ ឃុំស្អាងភ្នំស្រុកស្អាង ខេត្តកណ្តាល។
ជនត្រូវចោទមាន ០៣នាក់ ទី១ឈ្មោះ ថា ផានិន ភេទប្រុសអាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដមានមណទីលំនៅភូមិព្រែកខ្មែរ ឃុំសា្អងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ទី២ឈ្មោះចំរេីន ដេវីត អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទី៣ឈ្មោះលន ខេមរ៉ា ហៅង៉ាន់ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងភ្លេីង អ្នកទាំងពីរមានទីលំនៅភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាងខេត្តកណ្ដាល។
ជនរងគ្រោះ០៣នាក់ ទី១ឈ្មោះខុម សុខមី ភេទប្រុសអាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទត្រី(របួសស្មាខាងឆ្វេង) ទី២ឈ្មោះខុម សុខមុី ភេទប្រុស អាយុ២៤ឆ្នាំជនជាតិខ្មែរ មុខរបរនេសាទត្រី(របួសម្រាមដៃ) ទី៣ឈ្មោះពៅ សុខឡាយ ភេទប្រុស អាយុ២០ឆ្នាំជនជាតិខ្មែរ មុខរបរនេសាទត្រី អ្នកទាំងបីមានទីលំនៅភូមិសំរោង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។
លោកវរសេនីយ៍ លន ចន្ថារ អធិការរងទទួលផែនព្រហ្មទណ្ឌស្រុកស្អាងបានប្រាប់អោយដឹងថា នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ វេលាម៉ោងវេលាម៉ោង២៣និង៣០នាទីឈ្មោះខុម សុខមុី ឈ្មោះពៅសុខឡាយ ឈ្មោះខុម សុខមី បានជិះម៉ូតូចេញពីមង្គលការបងប្អូននៅភូមិព្រែកខ្មែរឃុំស្អាងភ្នំ មកដល់ចំណុចភូមិតានូ ឃុំស្អាងភ្នំ ស្រាប់តែឈ្មោះថា ផានិត ឈ្មោះ ចំរេីន ដេវីត និងឈ្មោះលន ខេមរ៉ាជិះម៉ូតូតាមពីក្រោយបានធ្វើសកម្មភាពកាប់ទៅលើឈ្មោះខុម សុខមី បណ្ដាលឲ្យរបួសស្មាខាងឆ្វេង និងបានកាប់ទៅលើឈ្មោះខុម សុខមុីបណ្ដាលឲ្យរបួសម្រាមដៃខាងឆ្វេងថែមទាំងកាប់ម៉ូតូរបស់ឈ្មោះពៅសុខឡាយបែកចង្កៀងខាងមុខនិងដាច់កន្ទុយម៉ូតូខាងក្រោយ។
ពេលទទួលបានព័ត៌មានខាងលើនេះភ្លាមកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិស្អាងភ្នំសហការជាមួយប្រជាការពារឃុំបានចុះទៅដល់កន្លែងកើតហេតុបានធ្វើការឃាត់ខ្លួនឈ្មោះ ថា ផានិន ឈ្មោះ លន ខេមរ៉ា និងឈ្មោះ ចំរេីនដេវីតរួមទាំងវត្ថុតាងមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ៕ ឆ ដា