ឥណ្ឌានឹងវ៉ាដាច់ចិន ក្លាយទៅជាប្រទេសដែលមានចំនួន ប្រជាជន ច្រើនបំផុតនៅលើពិភពលោកនៅឆ្នាំនេះ
ឥណ្ឌា៖កាលពីឆ្នាំមុនស្ថិតិប្រជាជនចិនបានថយចុះជាលើកដំបូង ក្រោយរយៈពេល ៦០ ឆ្នាំចុងក្រោយនេះ។តំហយចុះចំនួន ប្រជាជនចិននេះបណ្ដាលឱ្យផលប៉ះពាល់ដល់ខឿនសេដ្ឋកិច្ចរបស់ចិននិងពិភពលោកទៀតផង។
អង្គការសហប្រជាជាតិ(អ.ស.ប)កាលពីថ្ងៃទី១៨ ខែមករា បាន ព្យាករណ៍ថា ឥណ្ឌានឹងវ៉ាដាច់ចិន ដើម្បីក្លាយទៅជាប្រទេស ដែល មានចំនួនប្រជាជនច្រើនបំផុតនៅលើពិភពលោកក្នុងឆ្នាំនេះបើទោះបីជាអត្រាកំណើនប្រជាជនរបស់ប្រទេសនេះកំពុងថយចុះក៏ដោយ។
របាយការណ៍បន្ថែមថា ក្នុងឆ្នាំ ២០២២ ចំនួនប្រជាជនចិនបាន ថយ ចុះជាលើកដំបូង ក្រោយរយៈពេល ៦០ ឆ្នាំ ដោយគូសសញ្ញា ចាប់ផ្ដើមនៃដំណាក់កាលដ៏យូរនៃការថយចុះចំនួនប្រជាជន រួមជាមួយនឹងផលប៉ះពាល់ធ្ងន់ធ្ងរដល់ខឿនសេដ្ឋកិច្ចរបស់ចិន និងពិភពលោក។
បច្ចុប្បន្ននេះ ប្រជាជនចិនចំនួនជាង១.៤០០លាននាក់ គឺ ច្រើន ឥណ្ឌានៅឡើយ។នៅដំណាច់ឆ្នាំ២០២២ឥណ្ឌាមានប្រជាជន ចំនួនជាង១.៣៨០លាននាក់ ។
ទោះជាយ៉ាងណា ឥណ្ឌាគឺជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានប្រជាជនវ័យក្មេងបំផុតនៅលើពិភពលោកដោយប្រជាជនចំនួន ២៧,៣ភាគរយ មានអាយុចាប់ពី ១៥ ទៅ ២៩ ឆ្នាំ ។ ខណៈដែលចិន បានឈានចូលដំណាក់កាលសម្បូរប្រជាជន វ័យចំណាស់។
ចាប់តាំងពីឆ្នាំ ២០១១អត្រាកំណើនប្រជាជនជាមធ្យមប្រចាំ ឆ្នាំរបស់ឥណ្ឌា នេះមានចំនួនប្រមាណ ១,២ភាគរយ៕ ដោយ៖ វណ្ណ ស័ក្ដិ