នាយកដ្ឋានសុខុមាលភាពជនមានពិការភាព បណ្តុះបណ្តាលជន បង្គោលថ្មីលើការងារកំណត់អត្តសញ្ញាណកម្មពិការភាព

អត្ថបទដោយ៖
CPA

ភ្នំពេញ៖នាយកដ្ឋានសុខុមាលភាពជនមានពិការភាព កំពុងធ្វើការ បណ្តុះបណ្តាយជនបង្គោលថ្មី លើការអនុវត្តកម្មវិធីការ កំណត់ អត្តសញ្ញាណកម្មពិការភាព តាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន នៅទូទាំង២៥រាជធានីខេត្ត ក្រោមជំនួយឧបត្ថម្ភពីសហភាពអឺរ៉ុប (EU) តាមរយៈមូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារ (UNICEF)។

ការបណ្តុះបណ្តាលជនបង្គោលថ្មីនេះធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹងសម្ថភាពដល់ជនបង្គោលឃុំសង្កាត់ ដែលទទួលបន្ទុក លើកម្មវិធីកំណត់អត្តសញ្ញាណកម្មពិការភាព និងដើម្បីឱ្យ មានប្រសិទ្ធភាពលើការកំណត់អត្តសញ្ញាណកម្ម នេះឱ្យកាន់តែ មានភាពជោគជ័យបន្ថែមទៀតផងដែរ។

បើតាមលោក ឈឿង តារា មន្ត្រីជំនាញអត្តសញ្ញាណកម្មពិការភាព នៃនាយកដ្ឋានសុខុមាលភាពជនពិការ នៃក្រសួងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានប្រាប់ថា ការបណ្តុះ បណ្តាល ជនបង្គោលថ្មី លើកម្មវិធីកំណត់អត្តសញ្ញាណ កម្ម ពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាននេះ ដោយសារជន ង្គោលនៅតាមឃុំសង្កាត់ និងមន្រ្តីទទួលបន្ទុកនៅតាមក្រុង ស្រុក ខណ្ឌខ្លះ មានការផ្លាស់ប្តូរសមាសភាពថ្មី ហើយមួយវិញទៀត ជនបង្គោលទាំងនោះ គឺភាគច្រើនសមត្ថភាពរបស់ពួកគាត់ នៅ មានកម្រិត ដែលតម្រូវឲ្យមានការពង្រឹងសមត្ថភាព និងរំលឹក បន្ថែម។

លោកថា ក្រៅពីនេះ កម្មវិធីនៅលើប្រព័ន្ធអេប(App) មួយចំនួន ត្រូវបានធ្វើទំនើបកម្មជាបន្តបន្ទាប់ ដូច្នេះហើយ ទើបត្រូវបណ្តុះ បណ្តាលពួកគាត់បន្ថែមជាដើម។

លោក ឈឿង តារា លើកឡើងថា គោលបំណងនៃការរៀបចំ ការបណ្តុះបណ្តាលជនបង្គោលថ្មីនេះ ក្រោមជំនួយឧបត្ថម្ភពី សហភាពអឺរ៉ុប (EU) តាមរយៈមូលនិធិអង្គការសហប្រជា ជាតិ ដើម្បី កុមារ (UNICEF) ដើម្បីពង្រឹងសម្ថភាពដល់ ជនបង្គោល ឃុំសង្កាត់ ដែលទទួលបន្ទុកលើកម្មវិធីកំណត់អត្តសញ្ញាណ កម្មពិការភាព និងឲ្យមានដើម្បីប្រសិទ្ធភាពលើការកំណត់ អត្តសញ្ញាណកម្ម នេះឲ្យកាន់តែមានភាពជោគជ័យផងដែរ។

លោក ឈឿង តារា បានបញ្ជាក់ថា ៖ «ដូច្នេះជនបង្គោលថ្មី ទាំងនោះអាចជា ជំនួយការស្មៀន ឬក្រុមប្រឹក្សាឃុំសង្កាត់ ដែលអាស្រ័យលើខាងមេឃុំ និងចៅសង្កាត់ធ្វើការចាត់តាំង មកទទួលការបណ្ដុះបណ្ដាលដូចជា ស្វែងយល់ពីដំណើការការ កំណត់អត្តសញ្ញាណពិការភាព ការយល់ដឹងអំពីពិការភាព និងការប្រាស្រ័យទាក់ទងជាមួយជនមានពិការភាព បញ្ជីសំណួរ សម្រាប់សម្ភាសន៍ជាមួយជនមានពិការ ហើយនិងទិដ្ឋភាព ទូទៅរបស់Appជាដើម»។

មន្ត្រីជំនាញអត្តសញ្ញាណកម្មពិការភាពរូបនេះបានបន្ថែមថា ការបណ្តុះបណ្តាលជនបង្គោលថ្មីនេះ ត្រូវបានធ្វើឡើងនៅ ទូទាំង២៥រាជធានីខេត្ត ប៉ុន្តែមិនមែនរៀបចំនៅតាម បណ្ដា ឃុំសង្កាត់ និងក្រុងស្រុកខណ្ឌតាមរយៈក្នុងខេត្តនីមួយៗនោះទេ។
ចំណែក លោកស្រី ម៉ាក់ មូនីកា នាយិកាប្រតិបត្តិអង្គការជន ពិការកម្ពុជា មើលឃើញថា ការអនុវត្តកម្មវិធីកំណត់អត្តសញ្ញាណ ជនមានពិការភាព ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ ជនមានពិការភាព ហើយលោកស្រីក៏រំពឹងដែរថានៅដើមឆ្នាំនេះដែរ អាជ្ញាធរនឹងមានការចាត់ចែងផ្ដល់ប័ណ្ណសម្គាល់ខ្លួនជាផ្លូវការដល់ជនមានពិការភាព ខណៈដែលអាជ្ញាធរកំពុងធ្វើការបណ្ដុះបណ្ដាល សមត្ថភាពដល់ជនបង្គោល ដើម្បីចុះស្រង់ស្ថិតិនៅតាមបណ្ដា ខេត្តបន្ថែមទៀតផងដែរ។
លោកស្រីបញ្ជាក់ថា ការផ្ដល់ប័ណ្ណសម្គាល់ខ្លួននេះដល់ជនមាន ពិការភាពនេះ វាមានសារៈសម្រាប់ជនមានពិការភាព ដើម្បីឱ្យ ពួកគាត់ទទួលនូវសេវាសង្គមផ្សេងៗដូចជា សេវាសាធារណៈ ដោយមិនគិតថ្លៃ និងសេវាសុខភាពបានជាដើម ហើយនាយិកា រូបនេះ ក៏គិតថានៅពេលជនមានពិការភាពទទួលបាន ប័ណ្ណ ពិការ ភាពនេះហើយ ពួកគាត់នឹងយកប័ណ្ណហ្នឹងទៅប្រើប្រាស់ ដើម្បី ឆ្លើយតបនូវអ្វីដែលខាងក្រសួងបានផ្ដល់ជូនពួគគាត់។

លោកស្រី ម៉ាក់ មូនីកា ថា ៖ «តាមអ្វីដែលខ្ញុំមើលឃើញ និងអ្វីដែល យើងរំពឹងទុកនោះ សង្ឃឹមថានៅដើមឆ្នាំនេះ ក្រសួងសង្គមកិច្ច នឹងធ្វើការចាត់ចែងប័ណ្ណសម្គាល់ខ្លួនជាផ្លូវការដល់ជនមានពិការភាព ខណៈដែលឥលូវនេះ គាត់កំពុងធ្វើការបណ្ដុះបណ្ដាលជន បង្គោល ថ្មី ដើម្បីជំរុញក្នុងការចុះស្រង់ស្ថិតិបន្ថែមទៀតតាមខេត្ត នីមួយៗជាដើម»។
សូមបញ្ជាក់ថា គិតមកត្រឹមថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ ជនមានពិការភាព ដែលបានកំណត់អត្តសញ្ញាណកម្មសរុប បានចំនួន ២៥៧,១៤២នាក់ ក្នុងនោះស្រីចំនួន ១២១ ៦៣១នាក់ ក្នុងចំណោមជនមានពិការភាពប្រមាណជាង ៥០ម៉ឺននាក់នៅ ទូទាំង ប្រទេស កម្ពុជា។ នេះបើតាមលោក ឈឿង តារា មន្ត្រីជំនាញ អត្តសញ្ញាណកម្មពិការភាព នៃនាយកដ្ឋានសុខុមាលភាពជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា៕ ដោយ៖ ជា សុខនី

ads banner