សម្តេចតេជោ ហ៊ុន សែន៖ ភារកិច្ចសំខាន់បំផុតនៅពេលនេះ គឺខិតខំថែរក្សាសន្តិភាពឱ្យបាន យើងអាចអភិវឌ្ឍន៍បានហើយ

ភ្នំពេញ៖ ថ្លែងនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ជិត៧ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ OCIC រាជធានីភ្នំពេញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា សម្តេច មិនដែលខ្វល់ពីពាក្យសម្តីរបស់មនុស្សអគុណធម៌មួយចំនួនដែលតែងតែរិះគន់សម្តេចនោះឡើយ ហើយសម្តេចលើកឡើងថា ភារកិច្ចសំខាន់បំផុតសម្រាប់យើងនៅពេលនេះ គឺត្រូវខិតខំថែរក្សាសន្តិភាពឱ្យបាន យើងអាចអភិវឌ្ឍន៍បានហើយ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅពេលសម្តេចសម្ពោធសាលារៀន គេចោទថា សម្តេចកាត់មុខរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នៅពេសម្ពោធមន្ទីរពេទ្យ គេចោទថាកាត់មុខរដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅពេលសម្តេចចែកសញ្ញាបត្រ គេចោទថា កាត់មុខរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ស្របពេលដែលនិស្សិត សាស្រ្តាចារ្យ និងគណៈគ្រប់គ្រង ចង់បានវត្តមានសម្តេចចូលរួមជាទីបំផុត ។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ទុកឱ្យពួកគេនិយាយទៅចុះ សម្តេចមិនខ្វល់នោះឡើយ ចាំមើលលទ្ធផលចុងក្រោយរបស់ពួកគេទៅ តើវាទៅជាយ៉ាងណា ហើយសម្តេច ក៏បានបញ្ជាក់ថា មិនមានភាពចាំបាច់ត្រូវឆ្លើយតបអ្វីបន្ថែមនោះឡើយ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner