ប្ដីប្រពន្ធពីរនាក់ចេញពីផ្សារដេីគរជិះម៉ូតូទៅផ្ទះត្រូវចោរឆក់កាបូបលុយអស់ជាង ១០លានរៀលនៅមុខវត្តស្ទឹងមានជ័យ

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូបណ្តេីរគ្នាជាមួយប្រពន្ធចេញពីផ្សារដេីមគរ បំណងទៅផ្ទះស្រាប់តែមានជនសង្ស័យមួយក្រុមជិះម៉ូតូ ៣គ្រឿងមកធ្វេីសកម្មភាពឆក់កាបូបស្ពាយពីគាត់បានម្រេចរួចគេចខ្លួនបាត់ដោយសុវត្តិភាព បង្កកាភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ នៅចំណុចមុខវត្តស្ទឹងមានជ័យ តាមបណ្តោយផ្លូវព្រះមុន្នីរ៉េត ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។

តាមសម្តីជនរងគ្រោះបានឱ្យដឹងថា មុនពលកេីតហេតុរូបគាត់បានចេញពីផ្សារដេីមគរជិះម៉ូតូ២គ្រឿង ពីរនាក់ប្តីប្រពន្ធ ដោយគាត់ជិះខាងមុខ ប្តីគាត់ជិះខាងក្រោយហេីយស្ពាយការបូបលុយពីចំហៀង ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានជនសង្ស័យជិះម៉ូតូ ៣គ្រឿងមិនចាំស្លាកលេខមកពីក្រោយក៏ធ្វេីសកម្មភាពឆក់យកការបូបលុយពីប្តីរបស់គាត់បានសម្រេចរួចគេចខ្លួនបាត់។ ជនរងគ្រោះបានបន្តថា ក្នុងការបូបលុយរបស់គាត់មានលុយជាង ១០លានរៀល នឹងទូរស័ព្ទម៉ាកI phone 13 មួយគ្រឿងរួមទាំងឯកសារមួយចំនួនទៀត។

ក្រោយកេីតហេតុជនរងគ្រោះបានត្រឹមដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទាំងអស់សង្ឃឹម ។ សូមបញ្ជាក់ផងដែរថា នៅទីតាំងខាងលេីតែងតែមានជនសង្ស័យធ្វេីសកម្មភាពឆក់ទ្រព្យសម្បត្តិពលរដ្ឋជាញឹកញាប់សូមសមត្ថកិច្ចជួយមានវិធានការផង ៕ ដោយ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner