ក្រុមហ៊ុន Boeing រកប្រាក់ចំណូលបាន ២០ពាន់លានដុល្លារ កើនឡើង ៣៥ភាគរយ ក្នុងត្រីមាសទី៤ ឆ្នាំ២០២២

វ៉ាស៊ីនតោន៖ ក្រុមហ៊ុន Boeing នៅក្នុងថ្ងៃពុធសប្តាហ៍នេះ បានរាយការណ៍ពីប្រាក់ចំណូលរបស់ខ្លួនប្រមាណ ២០ពាន់លានដុល្លារនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២២ ពោលគឺកើនឡើង ៣៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។

Read. ប្រាក់ចំណូលពេញមួយឆ្នាំ ២០២២ របស់ក្រុមហ៊ុន Boeing មានចំនួន ៦៦.៦ពាន់លានដុល្លារ កើនឡើង ៧ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ហើយការខាតបង់ជាទូទៅនៃគោលការណ៍គណនេយ្យ (GAAP) ក្នុងមួយហ៊ុន គឺ ១.០៦ដុល្លារសម្រាប់ត្រីមាស និង ៨.៣០ដុល្លារពេញមួយឆ្នាំ។

ទន្ទឹមគ្នា ក្រុមហ៊ុន Boeing ក៏បានកត់ត្រាការខាតបង់សុទ្ធចំនួន ៦៦៣លានដុល្លារសម្រាប់ត្រីមាស និងប្រហែល ៥.១ពាន់លានដុល្លារសម្រាប់រយៈពេលពេញមួយឆ្នាំផងដែរ។

ប្រាក់ចំណូលពីការលក់យន្តហោះពាណិជ្ជកម្មរបស់ក្រុមហ៊ុន Boeing ក្នុងត្រីមាសទី៤ឆ្នាំមុន បានកើនឡើង ៩៤ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដល់ ៩.២ពាន់លានដុល្លារ ដែលជំរុញដោយការចែកចាយយន្តហោះធុន 737 និង 787។

ក្នុងអំឡុងត្រីមាសទី៤នេះដែរ ក្រុមហ៊ុនបានចែកចាយយន្តហោះពាណិជ្ជកម្មចំនួន ១៥២គ្រឿង កើនឡើង ៥៤ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ និងទទួលបានការបញ្ជាទិញយន្តហោះចំនួន ៣៧៦គ្រឿង។

ក្នុងរយៈពេលពេញមួយឆ្នាំ ក្រុមហ៊ុន Boeing បានចែកចាយយន្តហោះពាណិជ្ជកម្មចំនួន ៤៨០គ្រឿង កើនឡើង ៤១ភាគរយ បើធៀបនឹងឆ្នាំ២០២១ ហើយក្រុមហ៊ុននេះក៏បានកត់ត្រាការបញ្ជាទិញយន្តហោះរហូតដល់ ៨០៨គ្រឿងក្នុងឆ្នាំ២០២២ផងដែរ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ បុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner