ការនាំចេញគ្រឿង អេឡិចត្រូនិក ក្នុងស្រុករបស់ជប៉ុន ធ្លាក់ចុះក្នុងរយៈពេលបីឆ្នាំជាប់ៗគ្នា
ការនាំចេញគ្រឿងអេឡិចត្រូនិកក្នុងស្រុករបស់ប្រទេសជប៉ុន បានធ្លាក់ចុះក្នុងរយៈពេលបីឆ្នាំជាប់ៗគ្នាគិតត្រឹមឆ្នាំ២០២២ ដោយមន្ត្រីឧស្សាហកម្មបាននិយាយថា មូលហេតុចម្បង គឺដោយសារតែបរិយាកាសអតិផរណាធ្វើឱ្យតម្រូវការធ្លាក់ចុះ និងការបិទខ្ទប់ទប់ស្កាត់ជំងឺកូវីដ១៩នៅក្នុងប្រទេសចិន។
សមាគមឧស្សាហកម្មគ្រឿងអេឡិចត្រូនិក និងបច្ចេកវិទ្យាព័ត៌មានជប៉ុន បានឱ្យដឹងថា ការចែកចាយផលិតផលក្នុងស្រុកមានទឹកប្រាក់សរុប ១.២៤៩ទ្រីលានយ៉េន ឬប្រហែល ៩.៦ពាន់លានដុល្លារ ខណៈតួលេខនេះ បានធ្លាក់ចុះ ៤.៨ភាគរយ បើធៀបនឹងឆ្នាំមុន។
សមាគមនេះបន្តថា ការបិទខ្ទប់ដែលអូសបន្លាយក្នុងទីក្រុងសៀងហៃ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ការផលិតគ្រឿងអេឡិចត្រូនិក ហើយការនាំចេញទូរទស្សន៍ និងឧបករណ៍វីដេអូផ្សេងទៀតបានធ្លាក់ចុះ ៨.៣ភាគរយ មកនៅត្រឹមទឹកប្រាក់ប្រហែល ៤.៥ពាន់លានដុល្លារ។
សមាគមនេះបន្ថែមថា ការកើនឡើងតម្លៃទំនិញដែលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជន បានជះឥទ្ធិពលយ៉ាងសំខាន់ទៅលើការលក់របស់ពួកគេ នៅក្នុងរដូវកាលទិញទំនិញចុងឆ្នាំ។
តួយ៉ាង ឧបករណ៍ប្រើប្រាស់ក្នុងយានយន្តហោះដូចជាប្រព័ន្ធត្រីវិស័យបានធ្លាក់ចុះ ១.៩ភាគរយ មកនៅត្រឹមទឹកប្រាក់ប្រហែល ៤.៥ពាន់លានដុល្លារ។ ទោះជាយ៉ាងណាក៏ដោយ ការនាំចេញឧបករណ៍អូឌីយ៉ូ ដូចជាឧបករណ៍បំពងសម្លេង Bluetooth Speaker បានកើនឡើង ០.៦ភាគរយ ដល់ទឹកប្រាក់ ៥៦០លានដុល្លារ៕ ប្រភព៖ NHK ប្រែសម្រួលដោយ៖ បុត្រា