ជនពាក់ព័ន្ធចំនួន ២៥នាក់ ត្រូវឃាត់ខ្លួន ក្នុងការបង្ក្រាបគ្រឿងញៀន ទូទាំងប្រទេស កាលពីថ្ងៃទី២៥ ម្សិលមិញ
ភ្នំពេញ ៖ ជនសង្ស័យ ចំនួន ២៥នាក់ ( ស្រី ១នាក់ ) ត្រូវ បាន សមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ ប ង្ក្រា ទ បទល្មើស គ្រឿងញៀន ចំនួន ១៥ករណី នៅទូ ទាំង ប្រទេស កម្ពុជា កាលពីថ្ងៃ ទី ២៥ ខែមករា ឆ្នាំ២០២៣ ម្សិលមិញ។ នេះបើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញ អគ្គនាយកដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣នេះ។
ក្នុង ចំណោម ជនសង្ស័យ ទាំង ២៥ នាក់ រួម មាន ៖ ជួញដូរ ១១ ករណី ឃាត់ ២០ នាក់ ( ស្រី ១ នាក់ ) , ដឹក ជញ្ជូន រក្សា ទុក ២ ករណី ឃាត់ ៣ នាក់ , ប្រើប្រាស់ ២ ករណី ឃាត់ ២ នាក់ , រួមទាំងវត្ថុតាំងមួយចំនួន ត្រូវបានប្រមូលទុកជាវត្ថុតាំង។
សកម្មភាពខាងលើ បានធ្វើនៅដប់មួយរាជធានី-ខេត្ត រួមមាន៖ រាជធានី ភ្នំពេញ , កំពង់ស្ពឺ, បន្ទាយ មាន ជ័យ , បាត់ដំបង, ព្រះ សីហ នុ, កំពង់ឆ្នាំង, កំពង់ធំ, កណ្តាល, ត្បូងឃ្មុំ, កំពង់ចាម, ក្នុងនោះ មាន ១២អង្គភាព បាន ចូលរួម បង្ក្រាបនគរបាល ១១អង្គភាព និងកងរាជអាវុធហត្ថ ១អង្គភាព៕
ដោយ៖ ឆៃហួត