សួនបច្ចេកវិទ្យាកសិកម្មនៅមណ្ឌលគិរី ចាប់ផ្តើមបើកឱ្យដំណើរការជាផ្លូវការ

អត្ថបទដោយ៖
CPA

មណ្ឌលគិរី៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការ ដៃគូ រួមមួយនឹងស្ថាប័នពាក់ព័ន្ធដាក់ឱ្យដំណើការ សួនបច្ចេកវិទ្យា កសិកម្ម នៃមជ្ឈមណ្ឌលឧត្តមភាពប្រពលវប្បកម្មកសិកម្ម និរន្តរភាព និងអាហាររូបត្ថម្ភ (ស៊ីសេន) ស្ថិតក្នុងក្រុងសែន មនោរម្យ ខេត្តមណ្ឌលគិរី ដើម្បីលើកម្ពស់ការស្រាវជ្រាវ វិស័យ កសិកម្ម។

ពិធីសម្ពោធសួនបច្ចេកវិទ្យាកសិកម្មនេះធ្វើឡើងនៅថ្ងៃទី២៦ខែ មករា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកផាទ្រិច មួរហ្វី( W.Patrick Murphy )ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិក ប្រចាំកម្ពុជា រួមជាមួយនឹង តំណាងទីភ្នាក់ងារសហរដ្ឋអាម៉េរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ប្រចាំនៅកម្ពុជា។

យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យដឹងថា សួនបច្ចេកវិទ្យាកសិកម្មនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណង ជាថ្នាលសម្រាប់រៀនសូត្ររបស់កសិករនិងតួអង្គពាក់ព័ន្ធ, ជាទី តាំងសម្រាប់ការស្រាវជ្រាវ, ជាថ្នាលសម្រាប់កម្មវិធីហាត់ការ កសិកម្ម ដល់និស្សិតនិងកសិករ, ជាកម្មវិធីសហការអនុវត្ត សកម្មភាព ជាមួយ ដៃគូ និងជាវេទិកាភ្ជាប់ទំនាក់ទំនង ជាមួយ វិស័យឯកជន។

ក្រសួងបានបន្តថា ៖ «សួនបច្ចេកវិទ្យាកសិកម្មនេះដែរ ស្ថិតក្នុង ទីធ្លាមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី ទើប តែចាប់ផ្តើមរៀបចំសកម្មភាពប៉ុន្មានខែចុងក្រោយនេះ ដែល ទាមទារ នូវការរៀបចំ និងកែលម្អបន្ថែមទៀត ដើម្បីក្លាយជាទី តាំងកាន់តែប្រសើរមួយសម្រាប់ចូលរួម និងបម្រើជាផល ប្រយោជន៍ ដល់ការអភិវឌ្ឍវិស័យកសិកម្មនៅប្រទេសកម្ពុជា»។

បើតាមក្រសួងដដែលនេះសាកលវិទ្យាល័យភូមិន្ទកសិកម្ម បាន ចុះមកសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរីនេះជាច្រើនឆ្នាំមកហើយ ក្នុងការស្រាវជ្រាវ ពី សក្តានុពលនៃដំណាំដំឡូងបារាំង និងបានជួបណ្តុះបណ្តាល ប្រជាកសិករធ្វើផលិតកម្មដំណាំដំឡូងបារាំងបានដោយជោគជ័យ និងបានជួយបណ្តុះបណ្តាលលោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទធ្វើការស្រាវជ្រាវនិក្ខេបបទលើដំណាំដំឡូងបារាំងបញ្ចប់ការសិក្សាថ្នាក់បណ្ឌិត។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា កាលពីថ្ងៃទី២៦ ខែមករា បានឱ្យដឹងថា ទីភ្នាក់ងារសហរដ្ឋ អាមេរិក សម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) បានផ្តល់មូលនិធិ លើគម្រោងរៀបចំសួនបច្ចេកវិទ្យាកសិកម្ម នៃមជ្ឈមណ្ឌល ឧត្តមភាពប្រពលវប្បកម្មកសិកម្មនិរន្តរភាព និងអាហាររូបត្ថម្ភ (ស៊ីសេន) នេះ ដែលបង្កើតឡើងដោយសាកលវិទ្យាល័យ ភូមិកសិកម្ម ក្នុងការចាប់ដៃគូជាមួយ « មន្ទីរពិសោធន៍ ច្នៃប្រឌិត អាំងតង់ស៊ីតេប្រកបដោយនិរន្តរភាព» នៅសាកលវិទ្យាលនៃរដ្ឋ Kansas ក្នុងសហរដ្ឋអាមេរិក។

សេចក្តីប្រកាសព័ត៌មាននេះបន្តថា គោលបំណងនៃ មជ្ឈមណ្ឌល នេះ ដើម្បីជំរុញឱ្យមានការបង្កើតថ្មីក្នុងវិស័យឯកជន ស្រាវជ្រាវ កសិកម្ម សិក្សា បណ្តុះបណ្តាល និងការពង្រីក រួមជាមួយនឹង ការកសាង សមត្ថភាពវិស័យរដ្ឋ និងឯកជន តាមរយៈបង្កើន កិច្ចសហការ និងចែករំលែកចំណេះដឹងដែលត្រូវបានផ្តោត លើការលើកម្ពស់ម្ហូបអាហារេ និង សុវត្ថិភាពចំណីដែលមាន ជីវជាតិក្នុងប្រទេសកម្ពុជា។

ប្រភពដដែលបានឱ្យដឹងដែរថា ស៊ីសេន បានធ្វើកិច្ចសហ ប្រតិ បត្តិ ការ ជាមួយនឹងស្ថាប័នជាច្រើន ដើម្បីបង្កើត សួនបច្ចេកវិទ្យា កសិកម្ម ក្នុងទីតាំងជាយុទ្ធសាស្ត្រ សេដ្ឋកិច្ច មួយចំនួន រួមមាន នៅក្នុងទីក្រុងភ្នំពេញ កំពង់ចាម កំពង់ធំ សៀមរាប និងបាត់ដំបង ។ សួនបច្ចេកវិទ្យា សម្រាប់កសិកម្ម រួមជាមួយនឹងសួនថ្មី នៅក្នុង ខេត្តមណ្ឌលគិរីនេះ គឺជាមជ្ឈមណ្ឌលសម្រាប់អ្នកវិទ្យាសាស្ត្រ និងអ្នកអនុវត្ត ដើម្បីអភិវឌ្ឍ, ធ្វើតេស្ត, ការបង្ហាញ និងចែករំលែក ពីសក្តានុពល, បច្ចេកវិទ្យាបង្កើតថ្មីទៅនឹងការពង្រីវិសាលភាព ប្រកប ដោយចីរភាព និងប្រែក្លាយប្រព័ន្ធកសិដ្ឋាន។

ជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ក៏បាន ថ្លែង ដែរថា ៖ «ខ្ញុំមានមោទនភាពចំពោះការគាំទ្រសហរដ្ឋអាមេរិក ដែលសាកលវិទ្យាល័យផ្តល់ដីក្នុងការបង្កើតសួនឧទ្យានទាំងនេះ ដើម្បីបង្ហាញពីបច្ចេកវិទ្យាច្នៃប្រឌិត ដើម្បីជួយកសិករបង្កើន ផលិតកម្ម និងលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគេ»។

សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម លោក ង៉ោ ប៊ុនថាន បានលើកឡើងដែរដោយលោកអបអរសាទរចំពោះ គម្រោង CE SAIN សម្រាប់ការផ្ទេរ និងពង្រីកបច្ចេកវិទ្យា កសិកម្ម របស់ខ្លួន។

លោកបានថ្លែងថា ៖ «យើងសូមថ្លែងអំណរគុណដល់ USAID សម្រាប់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងសាកលវិទ្យាល័យ Kansas State សម្រាប់តួនាទីសម្របសម្រួលរបស់ខ្លួន។ ជាមួយគ្នានេះ យើងសូមលើកទឹកចិត្តយ៉ាងមុតមាំដល់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធ្វើសមាហរណកម្មនិរន្តរភាព និងការផ្គត់ផ្គង់ និងទិដ្ឋភាព តម្រូវការជាធាតុផ្សំស្នូលទៅក្នុងគម្រោងអនាគតទាំងអស់ដែលត្រូវអនុវត្ត»។

លោក ង៉ោ ប៊ុនថាន បន្ថែមទៀតថា តាមរយៈ CE SAIN ការច្នៃ ប្រឌិតកសិកម្មដែលបានអនុវត្តពីការស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រនឹងផ្តល់ជូនដល់កសិករក្នុងស្រុកនៅក្នុងឧទ្យានបច្ចេកវិទ្យាកសិកម្មនេះ។ និស្សិត អ្នកស្រាវជ្រាវ វិស័យឯកជន និងអ្នកពាក់ព័ន្ធ មានចំណុចស្នូលក្នុងការប្រាស្រ័យទាក់ទងជាមួយកសិករ ដើម្បី ស្តាប់ដោយផ្ទាល់ និងធ្វើសកម្មភាពលើតម្រូវការបច្ចេកវិទ្យារបស់ កសិករក្នុងខេត្តមណ្ឌលគិរី និងខេត្តជិតៗ។

ចាប់តាំងពីឆ្នាំ ២០១៧ មក ទីភ្នាក់ងារ USAID CE SAIN បានបង្កើតការបង្ហាញអំពីបច្ចេកវិទ្យាកសិកម្មចំនួន ២៨ នៅសួនឧទ្យាន ដោយមានការចូលរួម ចំនួន ២៦៣ នាក់ ដើម្បីធ្វើការស្រាវជ្រាវ និងការធ្វើបាតុកម្ម និងរៀបចំឱ្យមាន អ្នកចូលមើលបចំនួន ៥,០២៦នាក់ ៕ ដោយ៖ យុទ្ធ វីរៈ

ads banner