អង្គភាពប្រឆាំងអំពើពុករលួយ៖ការប្រកាសទ្រព្យសម្បត្តិ និងបំណុល បានកើនដល់ ចំនួន ២២៣៧៥ រូប ស្មើនឹង ៩៧.៨៦ភាគរយ
ភ្នំពេញ៖ ក្នុងការធ្វើ បច្ចុប្បន្នភាពប្រចាំថ្ងៃ សប្តាហ៍ទី៤ នៃការប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប០២ឆ្នាំ ឆ្នាំ២០២៣ គិតមកដល់ថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៣នេះមន្រ្តីដែលបានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានកើនដល់ ចំនួន ២២៣៧៥ រូប ស្មើនឹង ៩៧.៨៦ភាគរយ ហើយ។នេះបើតាមការបញ្ជាក់ឱ្យដឹងពីសំណាក់នៃអង្គភាពប្រឆាំងអំពើពុករលួយ។
បើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថា៖ នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុលនៃអង្គភាពប្រឆាំងអំពើពុករលួយ ចាប់ពីម៉ោង ៨ព្រឹក ដល់ ម៉ោង១២ថ្ងៃត្រង់នៃថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៣ បានទទួលឯកសារពីអ្នកជាប់កាតព្វកិច្ចត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល ចំនួន៣៨ រូប ធ្វើឲ្យឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល បានកើនទៅដល់ ចំនួន ២២៣៧៥ រូប ស្មើនឹង៩៧.៨៦ភាគរយនៃចំនួនត្រូវប្រកាសសរុប ២២៨៦៤ រូប។
នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានឱ្យដឹងបន្ថែមទៀតថា នៅព្រឹកថ្ងៃទី២៧នេះ ឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានមកប្រកាសបញ្ចប់ ១០០ភាគរយផងដែរ៕
ដោយ៖ ម៉ាដេប៉ូ