ជនជាតិប៉ាឡេស្ទីន ៩នាក់ស្លាប់ បន្ទាប់ពីមានការវាយប្រហាររបស់ក្រុមកងកម្លាំងអ៊ីស្រាអែលនៅតំបន់ព្រំដែន

អ៊ីស្រាអែល: ក្រុមកងកម្លាំងអ៊ីស្រាអែលកាលពីថ្ងៃព្រហស្បតិ៍នេះ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៩ នាក់ ជាជនជាតិប៉ាឡេស្ទីន និងមនុស្សជាច្រើននាក់បានរងរបួស បន្ទាប់ពីការវាយឆ្មក់របស់ប្រទេសអ៊ីស្រាអែលទៅលើតំបន់ West Bank ដែលជាព្រំដែនរវាងប្រទេសអ៊ីស្រាអែល និងប៉ាឡេស្ទីន។
ជនជាតិប៉ាឡេស្ទីន ៩ នាក់ រួមមានទាហាន ៧ នាក់ និង ប្រជាជន ២ នាក់ទៀត ដោយម្នាក់ត្រូវបានគេដឹងថាជាស្ត្រីចំណាស់អាយុ ៦១ឆ្នាំ និងស្ត្រីម្នាក់អាយុ ២២ ឆ្នាំ ត្រូវបានបាត់បង់ជីវិតនិង ២០នាក់ផ្សេងទៀតរងរបួស ក្នុងការទម្លាប់គ្រាប់បែកតាមរយៈដ្រូនចេញពីមូលដ្ឋានរបស់កងទ័ពអ៊ីស្រាអែល ដែលមានទីតាំងជាប់ជាមួយព្រំដែនខាងជើងនៃទីក្រុង ហ្គាស្សា ទៅកាន់ទីក្រុង Jenin ប្រទេសប៉ាឡេស្ទីន។

ក្នុងការឆ្លើយតបទៅនឹងការវាយឆ្មក់នេះ កងកម្លាំងប៉ាឡេស្ទីន ដែលមានមូលដ្ឋាននៅហ្គាស្សា កាលពីព្រឹកថ្ងៃសុក្រនេះ បានបាញ់រុក្កែតចំនួន ២គ្រាប់ ទៅវិញតាមរយៈអាកាសជាការសងសឹកទៅលើក្រុមអ៊ីស្រាអែល ។
សាក្សីនិងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា គេប្រទះឃើញ យន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែលមួយគ្រឿង បានបាញ់ម៊ីស៊ីលចំនួនពីរគ្រាប់ចូលទៅក្នុងព្រំដែន មូលដ្ឋានហ្វឹកហាត់ក្រុមប្រយុទ្ធសកម្មរបស់ប៉ាឡេស្ទីនដែលបណ្តាលអោយមានការផ្ទុះជាប់គ្នាចំនួនបួនដងធំៗ ដែលត្រូវបានគេដឹងថា ជាការព្រមានសម្រាប់ការវាយប្រហារតាមរយៈផ្លូវអាកាស។

ការវាយប្រហារនេះគឺជាការវាយប្រហារលើកដំបូងគេក្នុងរយៈពេល ២ ទស្សវត្សរ៍ ចាប់តាំងពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានត្រឡប់មកកាន់អំណាចវិញ ដោយប្រមុខរដ្ឋាភិបាលដៃស្តាំរបស់លោកបានសន្យានិងមានច្បាប់យ៉ាងតឹងរឹងប្រឆាំងនិងក្រុមសកម្មប្រយុទ្ធប៉ាលីស្តង់ ។

យោងតាមអ្នកនាំពាក្យរបស់ប៉ាឡេស្ទីន លោក Nabil Abu Rudeineb បានឱ្យដឹងថា លោកនាយករដ្ឋមន្ត្រី Mahmoud Abbas បានសម្រេចិត្តលុបចោលការ សម្របសម្រួលផ្នែកសន្តិសុខរវាងប្រទេសទាំងពីរដែលធ្លាប់បានចុះកិច្ចសន្យានៅក្នុងដំណើរការសន្តិភាព Oslo ក្នុងឆ្នាំ ១៩៩០ ។ លោកបានបន្តទៀតថា ប៉ាឡេស្ទីន ក៏គ្រោងដាក់ពាក្យបណ្តឹងទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ តុលាការឧក្រឹដកម្មអន្តរជាតិ និងស្ថាប័នអន្តរឃាតិដទៃទៀតផងដែរ ។

លោកស្រី Barbara Leaf អ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិកប្រចាំតំបន់មជ្ឈិមបូព៌ា បាននិយាយថា រដ្ឋបាលមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាព និងការស្លាប់ជនស៊ីវិលក្រោយពីការរាយការណ៍ចេញពីទីក្រុងJenin ។ ប៉ុន្តែ លោកស្រី ក៏ បាន និយាយ ដែរ ថា ការ ប្រកាស របស់ ប៉ាឡេស្ទីន ដើម្បី ផ្អាក ទំនាក់ទំនង សន្តិសុខ គឺជារឿង មិនត្រឹមត្រូវនោះទេ ព្រមទាំងការប្តេជ្ញារបស់ប៉ាឡេស្ទីនក្នុងការដាក់ពាក្យបណ្តឹងទៅដល់តុលាការឧក្រិដកម្មអន្តរជាតិ នឹងបង្កើតជាបញ្ហាកាន់តែធំ ។

ផ្អែកតាមវីដេអូនៅលើអាកាសដែលបានបង្ហោះដោយយោធាអ៊ីស្រាអែល នៅលើប្រព័ន្ធផ្សព្វផ្សាយ បានអោយដឹងថា អំឡុងពេលកំពុងប្រយុទ្ធគេប្រទះឃើញជនជាតិប៉ាឡេស្ទីនឈរនៅលើដំបូល និងគប់ដុំថ្ម និងគ្រាប់បែកទៅលើកងកម្លាំងអ៊ីស្រាអែលដែលកំពុងឈរនៅខាងក្រោម។ ភាព តានតឹង បាន កើន ឡើង ចាប់ តាំង ពី អ៊ីស្រាអែល បាន បង្កើន ការ វាយ ឆ្មក់ នៅ តំបន់ West Bank កាល ពី រដូវ ផ្ការីក មុន ដោយសារ ការ វាយ ប្រហារ ពីក្រុមអ៊ីស្លាមហាម៉ាសរបស់ ប៉ាឡេស្ទីន ជា បន្តបន្ទាប់។

ការវាយឆ្មក់នេះបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនៅ Jenin ជាច្រើនកន្លែងរួមទាំងអាគារពីរជាប់ដែលត្រូវបានគេដឹងថាជាគោលដៅប្រតិបត្តការរបស់ទ័ពផងដែរ។ មិនតែប៉ុណ្ណោះ រដ្ឋមន្ត្រីសុខាភិបាល
ប៉ាឡេស្ទីន លោក May Al-Kaila បាននិយាយថា យោធាបានរារាំងបុគ្គលិកសង្គ្រោះបន្ទាន់ក្រុមគ្រូពេទ្យពីការទៅស្វែងរក អ្នករបួសក្នុងអំឡុងពេលប្រយុទ្ធ និងក្រុមយោធាបានបាញ់ឧស្ម័ន បង្ហូរ ទឹក ភ្នែក ចូលទៅកាន់ បន្ទប់ កុមារ នៃ មន្ទីរពេទ្យ មួយ បណ្តាល ឱ្យ កុមារ សន្លប់ជាបន្តបន្ទាប់។
គួររំលឹកផងដែរថា កាលពីឆ្នាំ ២០២២ ជនជាតិប៉ាលេស្ទីនជិត ២០០ នាក់ត្រូវបានបាត់បង់ជីវិតនៅតំបន់ West Bank និងជិត Jerusalem ដែលជាតំបន់មានមនុស្សស្លាប់ច្រើនំផុតចាប់តាំង ពីឆ្នាំ ២០០៤ មក ។ អ៊ីស្រាអ៊ែល បាននិយាយថា ការវាយឆ្មក់ទៅលើក្រុមសកម្មនេះគឺនៅក្នុងគោលបំណងរុះរើ
បណ្តាញសកម្មប្រយុទ្ធ និងការពារការវាយប្រហារពីជនប៉ាលេស្ទីនផងដែរ។

ជុំវិញបញ្ហានេះលោករដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken គ្រោងនឹងធ្វើដំណើរទៅកាន់តំបន់ប្រយុទ្ធនេះនៅសប្តាហ៏ក្រោយ ៕
ដោយ:ឡែង អារីតា
ប្រភពព័ត៌មាន៖ Israel, Gaza fighters trade fire after deadly West Bank raid

ads banner