ក្រសួងហិរញ្ញវត្ថុថៃបង្កើនការព្យាករណ៍កំណើនឆ្នាំ ២០២៣ ដល់ ៣.៨% វិស័យទេសចរណ៍ជាកត្តាចម្បង

បាងកក៖ ក្រសួងហិរញ្ញវត្ថុថៃ កាលពីថ្ងៃសុក្រសប្តាហ៍នេះ បានបង្កើនការព្យាករណ៍កំណើនសម្រាប់ប្រទេស នៅឆ្នាំ២០២៣នេះ ពី ៣% ទៅ ៣.៨% ដោយលើកឡើងពីការកើនឡើងការមកដល់នៃភ្ញៀវទេសចរ ជិត ១៥០% ធៀបនឹងឆ្នាំមុន ក៏ដូចជាការឡើងខ្ពស់ជាងការរំពឹងទុក នៃការប្រើប្រាស់ក្នុងស្រុកដែលសុទ្ធតែជាកត្តាចម្បង។

លោក ផនឆៃ ធីរ៉ាវេចា (Pornchai Thiraveja ) អ្នកនាំពាក្យ ក្រសួងសេដ្ឋកិច្ចថៃ និងជានាយកគណៈកម្មាធិការគោលនយោបាយសារពើពន្ធរបស់ក្រសួង បាននិយាយថា ការធ្លាក់ចុះតម្លៃប្រេងឥន្ធនៈ និងការធ្លាក់ចុះនៃតម្រូវការនៅក្នុងទីផ្សារនាំចេញសំខាន់ៗ នឹងជួយទូទាត់សម្ពាធអតិផរណា។

លោក បន្ត ថា កំណើន ភ្ញៀវ ទេសចរគឺជាកត្តាចម្បង ដែលនឹងមានមក ពី ប្រទេស អាស៊ី ផ្សេង ទៀត កាន់តែច្រើន។ លោក ផនឆៃ បាននិយាយថា «នៅឆ្នាំនេះ ភ្ញៀវទេសចរបរទេសចំនួន ២៧.៥ លាននាក់ត្រូវបានគេរំពឹងថា នឹងទៅលេងនៅប្រទេសថៃ កើនឡើង ១៤៧% ធៀបនឹងឆ្នាំមុន»។

លោក បន្ត ថា ទោះ ជា យ៉ាង ណា ការ នាំ ចេញ ត្រូវ បាន ព្យាករណ៍ថា នឹង កើន ឡើង ត្រឹម ០,៤% ដោយ សារ ការ ធ្លាក់ ចុះ តម្រូវ ការ ក្នុង ទីផ្សារ សំខាន់ៗ៕ ប្រភពពី The Nation ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner