ថៃព្រមានពីភ្លៀង និងខ្យល់ខ្លាំងនៅខេត្តចំនួននាភាគខាងត្បូងប្រទេស

បាងកក៖ ការព្យាករណ៍ ចុង សប្តាហ៍ នេះ មាន ខ្យល់ បក់ បោក និងភ្លៀងខ្លាំង សម្រាប់ ភាគ ខាង ត្បូង នៃ ប្រទេស ថៃ។

នាយកដ្ឋានឧតុនិយមថៃ (TMD) បាននិយាយថា ភ្លៀងធ្លាក់ខ្លាំង និងជំនោរកើនឡើងត្រូវបានព្យាករណ៍សម្រាប់ចុងសប្តាហ៍នៅភាគខាងត្បូងប្រទេសថៃ ជាមួយនឹងខ្យល់បក់បោកខ្លាំងនៅឈូងសមុទ្រ។

នៅក្នុងការព្រមានអំពីអាកាសធាតុ កាលពីថ្ងៃសៅរ៍ នាយកដ្ឋានបាននិយាយថា ខ្យល់មូសុងឦសានដ៏ខ្លាំងមួយកំពុងបោកបក់លើឈូងសមុទ្រថៃ និងសមុទ្រ Andaman ។

ស្ថានភាព នេះ បាននិងកំពុងនាំ មក នូវ ភ្លៀង ធ្លាក់ ខ្លាំង ដល់ ភាគ ខាង ត្បូង នៅ ថ្ងៃ សៅរ៍ និង អាទិត្យ។ តំបន់ ដែល រង ផល ប៉ះពាល់ រួម មាន ខេត្ត ណាក់ ស៊ីថាមរ៉ាត់ ផាថាលុង សុងក្លា ប៉ាតានី យ៉ាឡា ណារ៉ាធីវ៉ាត់ ត្រាង និង សាទន៕ ប្រភពពី The Nation ប្រែលសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner