ឥណ្ឌូណេស៊ីអនុញ្ញាតឱ្យជនបរទេសដាក់ពាក្យសុំទិដ្ឋាការតាមអ៊ីនធឺណិត ដើម្បីជំរុញទេសចរណ៍

ហ្សាកាតា៖ រដ្ឋាភិបាលឥណ្ឌូណេស៊ីបានអនុញ្ញាតឱ្យជនបរទេសដាក់ពាក្យសុំទិដ្ឋាការភ្ញៀវទេសចរ ឬបន្តទិដ្ឋាការរបស់ពួកគេតាមអ៊ិនធឺណេត ខណៈដែលប្រទេសសេដ្ឋកិច្ចដ៏ធំបំផុតរបស់អាស៊ីអាគ្នេយ៍មួយនេះ ស្វែងរកការជំរុញការស្តារទេសចរណ៍ឡើងវិញបន្ទាប់ពីជំងឺរាតត្បាតរាតត្បាត។

អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ប្រទេសឥណ្ឌូនេស៊ី លោក ស៊ីលមី ការីម (Silmy Karim) បាននិយាយថា ចាប់ពីថ្ងៃទី ២៦ ខែមករា ជនបរទេសអាចស្នើសុំទិដ្ឋាការទេសចរណ៍តាមរយៈគេហទំព័រ molina.imigrasi.go.id ដោយគ្មានស្ពនសឺ (Sponsor) ឬ អ្នកឧបត្ថម្ភ។

មុននេះ ជនបរទេសត្រូវមានអ្នកឧបត្ថម្ភក្នុងស្រុកក្នុងប្រទេសឥណ្ឌូនេស៊ី ដើម្បីស្នើសុំទិដ្ឋាការអេឡិចត្រូនិករបស់ពួកគេ។

ឥណ្ឌូណេស៊ី សម្លឹងមើលការមកដល់ អន្តរជាតិ ចំនួន ៧,៤ លាន នាក់ នៅឆ្នាំនេះ ដែលជាចំនួនទ្វេដងធៀបនឹងឆ្នាំមុន៕ ប្រភពពី Antara News ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner