មនុស្ស ២៥ នាក់បានស្លាប់នៅក្នុងឧបទ្ទវហេតុរថយន្តធ្លាក់ជ្រោះនៅប្រទេសប៉េរូ

ប៉េរូ៖ យោងតាមក្រុមប៉ូលីសប៉េរូ កាលពីថ្ងៃសៅរ៏នេះបានឱ្យ ដឹងថា រថយន្តក្រុងដឹកអ្នកដំណើរ ៦០ នាក់ធ្លាក់ពីលើជ្រោះចោទមួយនៅភាគពាយព្យនៃប្រទេសប៉េរូ។
ឡានក្រុងនេះត្រូវបានគេស្គាល់ថា ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនទេសចរណ៏ Qorianka Tours ដោយរថយន្តនេះបានបើកបរចេញពីផ្លូវនៅជិតទីក្រុង Organos ដោយមិនដឹងមូលហេតុ ខណៈកំពុងធ្វើដំណើរពីទីក្រុងLima ទៅកាន់ទីក្រុងTumbes ជា ប់ព្រំដែនជាប់ជាមួយប្រទេស Ecuador ។

ចំណែកអ្នកដំណើរដែលរងរបួសទាំងអស់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យនៅ El Alto និងMancora ដែលជារមណីយដ្ឋានពេញនិយមមួយដែលមានចម្ងាយប្រហែល ១ ០០០ គីឡូម៉ែត្រ ពីភាគខាងជើងនៃទីក្រុង Lima។ ក្នុងនោះដែរ អ្នកដំណើរខ្លះ ត្រូវបានគេរាយការណ៏ថា ខ្ទាតចេញពីរថយន្ត និងខ្លះទៀតជាប់នៅខាងក្នុង។
ការកើតមានឡើងនូវ គ្រោះថ្នាក់ចរាចរណ៍ គឺជារឿងធម្មតាទៅហើយ នៅតាមដងផ្លូវរបស់ប្រទេសប៉េរូ ដោយផ្អែមតាមរបាយការណ៏របស់សារព័ត៍មាន CBS News បានរាយការណ៏ក្នុងឆ្នាំ ១០១៦ ថាមនុស្សជាង ២៦០០ នាក់ត្រូវបានសម្លាប់នៅក្នុ ងឧប្បត្តិហេតុបែបនេះ និងឆ្នាំ ២០១៨ មនុស្សយ៉ាងហោចណាស់ ៣០ នាក់ទៀតបានស្លាប់នៅពេលដែលរថយន្តក្រុងបានធ្លា ក់ពីលើច្រាំងថ្ម និងផ្លូវហាយវេត្រូវបានបិទជាបន្តបន្ទាប់ដើម្បីទប់ស្កាត់ចរាចរណ៍រថយន្តក្រុង៕ ដោយ: ឡេង អារីតា

ads banner