សកម្មភាពមនុស្ស និងគ្រោះរាំងស្ងួត បំផ្លាញព្រៃអាម៉ាហ្សូន ជាង ១ភាគ៣

អន្តរជាតិ:សកម្មភាព មនុស្ស និង គ្រោះ រាំង ស្ងួត អាច បំផ្លាញ ព្រៃ អាម៉ាហ្សូន ច្រើន ជាង ១ភាគ៣នៃ ព្រៃ អាម៉ាហ្សូន ដែល ជា ការ កើន ឡើង ទ្វេ ដង ធៀប នឹង ការ ប៉ាន់ ប្រមាណ ពី មុន ។ នេះ បើ យោង តាម ការ សិក្សា ស្រាវ ជ្រាវ ថ្មី ចុះ ផ្សាយ នៅ ទិនានុប្បវត្តិ វិទ្យា សាស្ត្រ Science កាល ពី ថ្ងៃ ព្រហស្បតិ៍ ទី ២៦ ខែ មករា ។

ការ សិក្សា នេះ ថែម ទាំង បាន បង្កើន ការ ព្រួយ បារម្ភ ថា ព្រៃអាម៉ាហ្សូន ដែល ជា ប្រព័ន្ធ អេកូឡូស៊ី ដ៏ សំខាន់ របស់ ពិភព លោក មួយ នេះ កំពុង ធ្លាក់ ចុះ ឆ្ពោះ ទៅ រក ចំណុច ដែល មិន អាច វិល ត្រឡប់ មក វិញ បាន ។

ភ្លើង ឆេះ ព្រៃ ការ បំប្លែង ដីព្រៃ យក ប្រើ ការ កាប់ ឈើ និង កង្វះ ខាត ទឹក បាន ធ្វើ ឱ្យ ភាព ធន់ នៃ ព្រៃ ឈើ រហូត ដល់ ទំហំ ២,៥ លា ន ម៉ែត្រ ការ៉េ ចុះ ខ្សោយ ដោយ តំបន់ ខូច ខាត ឥឡូវ នេះ ជួប នូវ ភាព រាំង ស្ងួត កាន់ តែ ខ្លាំង ងាយ ឆេះ និង ងាយ រងគ្រោះ ជាង ពេ ល មុន ។ ដោយ សារ តែ បញ្ហា នេះ ទើប ធ្វើ ឱ្យ មាន ការ ព្រមាន ថា នឹង មាន ភ្លើង ឆេះ ព្រៃ ទ្រង់ ទ្រាយ ធំ នៅ ថ្ងៃ អនាគត ។

ការ សិក្សា រក ឃើញ ថា ចន្លោះ ពី ៥,៥-៣៨ ភាគរយ នៃ ការ សឹក រិច រិល នៅ ព្រៃ អាម៉ាហ្សូន ដែលជា ព្រៃ ត្រូពិក ដ៏ ធំ បំផុត របស់ ពិភព លោក ក៏ មិនសូវ មាន លទ្ធភាព គ្រប់ គ្រាន់ ក្នុង ការ ទប់ ទល់ នឹង ការ ប្រែ ប្រួល អាកាស ធាតុ បង្កើត ទឹក ភ្លៀង ស្ដុក ទុក កាបូន ផ្ដល់ ជម្រក ដល់ ប្រភេទ សត្វ ដទៃ ទៀត ផ្តល់ ការ ចិញ្ចឹម ជីវិត ដល់ ប្រជាជន ក្នុង តំបន់ និង ទ្រទ្រង់ ខ្លួន ជា ប្រព័ន្ធ អេកូឡូស៊ី ។
បន្ថែម ពី នេះ ការ សឹក រិច រិល ស្ថិត ក្នុងកម្រិត ខ្ពស់ រហូត ដល់ ១៧ ភាគរយ នៃ ទំហំ ព្រៃ ឈើ ដើម ដែល រង ការ កាប់ បំផ្លាញ ទាំង ស្រុង ក្នុង រយៈ ពេល កន្លះ សតវត្ស កន្លង មក នេះ ដោយ ប្រទេស ប្រេស៊ីល បន្ត ការ ទន្ទ្រាន ដី ធ្វើ កសិកម្ម និង ជីក យក រ៉ែ របស់ ខ្លួន ដើម្បី បំពេញ តម្រូវ ការ របស់ ពិភព លោក ដែលកាន់ តែ ទំនើប មាន ប្រជាជន រស់ នៅកាន់ តែ ច្រើន ហើយ ការ ប្រើ ប្រាស់ កាន់ តែ ខ្ពស់ ជាង មុន ។
ដោយ ឃើញ ពី មហន្តរាយ នៃ ការ ខូត ខាត ព្រៃ ឈើ ដូច្នេះ ប្រធានាធិបតី ប្រេស៊ីល ដែល ទើប ឡើង ដំណែង ថ្មី ថ្មោង លោក Luiz Inácio Lula da Silva បាន ធ្វើ ការ សន្យា ថា នឹង ផ្លាស់ ប្តូរ ទិស ដៅ ជាមួយ នឹង គោល នយោបាយ ទប់ ស្កាត់ ការ កាប់ បំផ្លាញ ព្រៃ ឈើ ។ ប៉ុន្តែ អ្នក សិក្សា ស្រាវជ្រាវ នៃ ការ សិក្សា ចុង ក្រោយ នេះ លើក ឡើង ថា មាន សកម្មភាព ជា ច្រើន ដែល ត្រូវ ធ្វើ ដើម្បី ការពារ ព្រៃ អាម៉ាហ្សូន មិន មែន ត្រឹម តែ ទប់ ស្កាត់ ការ កាប់ បំផ្លាយ ទេ នោះ បើ ចង់ ជៀស វាង ភ្លើង ឆេះ ព្រៃ ទ្រង់ ទ្រាយ ធំ នា ថ្ងៃ អនាគត ។

សូមបញ្ជាក់ ថា ការ រក ឃើញ នៃ ការ សិក្សា ទើប នឹង ចេញ ផ្សាយ នេះ គឺ ផ្អែក លើ ការ ពិនិត្យ ឡើង វិញ នៃ ការ សិក្សា ដែល មាន ស្រាប់ ទិន្នន័យ ផ្កាយ រណប ថ្មី ៗ និង ការ វាយ តម្លៃ ថ្មី នៃ ផល ប៉ះ ពាល់ គ្រោះ រាំង ស្ងួត ពី ក្រុម អ្នក វិទ្យា សាស្ត្រ និង អ្នក ស្រាវជ្រាវ អន្តរជាតិ ៣៥ នាក់ មក ពី ស្ថាប័ន នា នា រួម ទាំង សាកល វិទ្យា ល័យ Campinas នៅ ប្រេស៊ីល វិទ្យាស្ថាន ស្រាវ ជ្រាវ បរិស្ថាន អាម៉ាហ្សូន (IPAM) វិទ្យាស្ថាន ជាតិ សម្រាប់ ការ ស្រាវ ជ្រាវ អវកាស (INPE) និង សាកលវិទ្យាល័យ Lancaster នៃ ចក្រ ភព អង់គ្លេស ។
ការ សិក្សា ថា ការ ខ្វះ ខាត ទឹក និង ភ្លើង ឆេះ ព្រៃ កើន ឡើង ធ្វើ ឱ្យ ព្រៃ ឈើ កាន់ តែ ងាយ រង គ្រោះ ដោយ សារ ភ្លើង ឆេះ កាន់ តែ ខ្លាំង ដែល ធ្វើ ឱ្យ កាត់ បន្ថែម ពី លទ្ធភាព នៃ ការ បង្កើត ទឹក ភ្លៀង ដោយ សារ តែការ ថយ ចុះ នៃ ព្រៃ ឈើ ។ បញ្ហា នេះ ជះ ឥទ្ធិពល នៅ ទូទាំង តំបន់ ធំ ទូលាយ រួម ទាំង តំបន់ ផលិត អាហារ ដែល ពឹង ផ្អែក លើ « ទន្លេ ហោះ » (ទន្លេ ហោះ សំដៅ លើ ចំហាយ ទឹក ដ៏ ធំ ក្នុង បរិយាកាសដែល នាំ ទឹក ភ្លៀង នៅ តំបន់ ផ្សេង ទៀត នៅ អាមេរិក ខាង ត្បូង ) នៃ ព្រោះ អាម៉ាហ្សូន ដែល ជា ប្រភព នៃ ការ ស្រោច ស្រព ដំណាំ ។

ដើម្បី ការពារ ហានិភ័យ ទាំង នេះ ហួស ពី ការ គ្រប់ គ្រង អ្នក សិក្សា ស្រាវជ្រាវ បាន ជំរុញ ឱ្យ អ្នក បង្កើត គោល នយោបាយ កាត់ បន្ថយ កត្តា ជំរុញ នៃ ការ រិច រិល ហើយ ចាត់ ទុក វា ជា អាទិភាព មួយ ដូច បញ្ហា នៃ ការ កាប់ បំផ្លាញ ព្រៃ ឈើ ដែរ ។ គួរ គូស បញ្ជាក់ ថា ការ សឹក រិច រិល នៃ ព្រៃ ឈើ និង ការ កាប់ បំផ្លាញ ព្រៃ ឈើ អាច នឹង មាន ការ ខុស គ្នា។ ការ កាប់ បំផ្លាញ ព្រៃ ឈើ សំដៅ លើ ការ កាប់ ឆ្កា រ ព្រៃ ទាំង ស្រុង និង ការ បំប្លែង ដី ព្រៃ យក ទៅ ប្រើ ប្រាស់ ដូច ជា កសិកម្ម ដែល គេអាច មើល ឃើញ តាម ផ្កាយ រណប ។ ចំណែក ឯ ការ សឹក រិច រិល វិញ សំដៅលើ ការ បាត់ បង់ នៃ សមត្ថភាព របស់ ប្រព័ន្ធ អេកូឡូស៊ី ព្រៃ ឈើ ក្នុង ការ ផ្តល់ ភោគផល និង សេវាកម្ម សំខាន់ ៗ ដល់ មនុស្ស និង ធម្មជាតិ ៕
ដោយ:ហួន ឌីណា

ads banner