ឧត្តមសេនីយផ្កាយ៤ អាមេរិកព្រមានពីសង្គ្រាមជាមួយ ចិន នៅឆ្នាំ២០២៥

អាមេរិក:ឧត្តម សេនីយផ្កាយ ៤ នៃ ទ័ព អាកាស អាមេរិក បាន ថ្លែង ថា ចិត្ត របស់ លោក ប្រាប់ ថា សហរដ្ឋ អាមេរិក នឹង ធ្វើ សង្រ្គាម ជាមួយ ចិ ន នៅ ២ ឆ្នាំ ខាង មុខ ខណៈ មន្ត្រី មន្ទីរ បញ្ចកោណ ហៅ ការ លើក ឡើង នេះ ថា មិន សម ស្រប នឹង ការ វាយ តម្លៃ របស់ យោធា អាមេរិក ។

លោក Mike Minihan ដែល ជា ប្រធាន បញ្ជាការកង ទ័ព អាកាស ចល័ត សរសេរ ក្នុង លិខិត មួយ ទៅ កាន់ កង កម្លាំង សមាជិកក្រោម ឱវាទ រាប់ សែន នាក់ ថា ៖ « ខ្ញុំ សង្ឈឹម ថា ខ្ញុំ ខុសទៅ ចុះ ។ ចិត្ត របស់ ខ្ញុំ ប្រាប់ ថា ការ ប្រយុទ្ធ គ្នា នឹង កើត ឡើង ក្នុង ឆ្នាំ ២០២៥ »។
បើ តាម ការ ចុះ ផ្សាយ របស់ ទីភ្នាក់ងារ សារព័ត៌មាន រ៉យទ័រ ដែល ស្រង់ សម្ដីពី លិខិត របស់ លោក Minihan ដែលត្រូវ ចុះ ថ្ងៃ ទី ០១ ខែ កុម្ភៈ ខាង មុខ ប៉ុន្តែ ផ្ញើ ចេញ កាល ពី ថ្ងៃ សុក្រ ទី ២៧ មករា ។

ការ លើក ឡើង បែប នេះ មិន តំណាង ឱ្យ ការ ព្យាករណ៍ របស់ មន្ទីរ បញ្ចកោណ នោះ ទេ ប៉ុន្តែ បង្ហាញ ពី ការ ព្រួយ បារម្ភ នៅ កម្រិត ខ្ពស់ បំផុត នៃ យោធា អាមេរិក ចំពោះ ការ ប៉ុន ប៉ង ដែល អាច កើត មាន របស់ ចិន លើ ការ គ្រប់ គ្រង កោះ តៃវ៉ាន់ ដែល ចិន អះ អាង ថា ជា ទឹក ដី របស់ ខ្លួន ។

លោក Minihan បាន សរសេរ ថា ទាំង សហរដ្ឋ អាមេរិក និង តៃវ៉ាន់ នឹង រៀប ចំ ការ បោះឆ្នោត ប្រធានាធិបតី នៅ ឆ្នាំ ២០២៤ ដែល អាច បង្កើត ឱកាស មួយ សម្រាប់ ប្រទេស ចិន ក្នុង ការ ធ្វើ សកម្មភាព យោធា ។

សូមរំឭក ថា កាល ពី ដើម ខែ មករា នេះ រដ្ឋ មន្រ្តី ការពារ ជាតិ អាមេរិក លោក Lloyd Austin បាន ថ្លែង ថា លោក មាន ការ ងឿង ឆ្ងល់ យ៉ាង ខ្លាំង ថា ការ បង្កើន សកម្មភាព យោធា របស់ ចិន នៅ ជិត ច្រក សមុទ្រ តៃវ៉ាន់ គឺ ជា សញ្ញា នៃ ការ ឈ្លាន ពានកោះ តៃវ៉ាន់ របស់ ចិន ដែល ជិតមកដល់ ។

កន្លង មក ចិន បាន បង្កើន សម្ពាធ ការ ទូត យោធា និង សេដ្ឋកិច្ច របស់ ខ្លួន ក្នុង ប៉ុន្មាន ឆ្នាំ ថ្មី ៗ នេះ នៅ លើ កោះ តៃវ៉ាន់ ដើម្បី ឱ្យ ក្រុង តៃប៉ិ ទទួល យក ការ គ្រប់ គ្រង របស់ ខ្លួន ។ យ៉ាង ណា ក៏ ដោយ រដ្ឋាភិបាល តៃវ៉ាន់ បាន អះ អាង ជំហរ ដ៏ ខ្ជាប់ ម្ដង ហើយ ម្ដង ទៀត ថា ខ្លួន ចង់ បាន សន្តិភាព ប៉ុន្តែ នឹង ប្រយុទ្ធ ដើម្បី ការពារ ខ្លួន ប្រសិន បើ មាន ការ វាយ ប្រហារ ពី ចិន ។

បន្ថែម ពី លើ បញ្ហា នេះ ផង ដែរ អ្នក នាំ ពាក្យ ក្រសួង ការពារ ជាតិ អាមេរិក លោក Patrick Ryder បាន លើក ឡើង ក្នុង សេចក្ដី ថ្លែងការណ៍ មួយ ថា ការ ប្រកួត ប្រជែង ផ្នែក យោធា ជាមួយ ចិន គឺ ជា បញ្ហា ប្រឈម ដ៏ សំខាន់ មួយ ។ លោក បន្ត ថា ៖ « យើង នៅ តែ ប្រកាន់ ខ្ជាប់ នូវ ការ ធ្វើ ការ ជាមួយ សម្ព័ន្ធ មិត្ត និង ដៃគូ ដើម្បី រក្សាតំបន់ ឥណ្ឌូ ប៉ាស៊ីហ្វិក ប្រកប ដោយ សន្តិភាព សេរី និង បើកចំហ »៕
ដោយ:ហួន ឌីណា

ads banner