ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ១០កើត ខែមាឃ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមព្យាយាមរកពេលវេលាដើម្បីធ្វើទំនាក់ទំនង ជាមួយមិត្តរួមការងារ។ ជាទូទៅ លោកអ្នកអាចខិតទៅជិតនឹងការយល់ដឹងលើច្រើនចំណុច ប៉ុន្តែក៏សូមមានការប្រុងប្រយ័ត្ន រៀបចំខ្លួនជាមុនអោយបានគ្រប់ចំណុច។ ហោរាសាស្រ្តអាជីពសន្យាថាលោកអ្នកនឹងអាចទទួលបានភាពជោគជ័យគ្រប់ករណីទាំងអស់ គឺក្នុងរយៈ ពេលពេញមួយថ្ងៃតែម្តង។ លោកអ្នកនឹងមានលទ្ធភាពដើម្បីជំនះនូររាល់ឧបសគ្គចំពោះមុខ ហើយអាចធ្វើការដោះស្រាយបានដោយវិធីសាស្រ្តធម្មតាៗ។ ក្រៅពីនេះ ប្រហែលជាអ្នកត្រូវ សន្សំសំចៃពេលវេលាអោយបានល្អ កុំចាកចេញប្រសិនបើពេលមិនអំណោយផលច្រើន។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលដែលមានអំណោយផល ទៅដល់ការដោះស្រាយ ដូច្នេះសូមមានភាពរហ័សរហួន ធ្វើការសម្រេចចិត្តអោយបានសម ស្របទៅតាមពត៌មានដែលអ្នកទទួលបាន។ ក្នុងនោះ ប្រសិនបើមានការផ្តល់ជូនណាមួយ សូមទទួលយកចុះ ពីព្រោះករណីនោះនឹងធ្វើអោយអ្នកមានភាពជោគជ័យច្រើន។ ក្នុងនោះ សូមផ្តោតជាយកចិត្តទុកដាក់ទៅលើគ្រប់ចំណុចនៃកិច្ចសន្យា។ ក្នុងពេលទន្ទឹមគ្នានេះមិនគួរ ធ្វើការអោយលើសហួសហេតុពេកទេ។ លោកអ្នកមានឋាមពលច្រើនមែន តែមិនចាំបាច់ ត្រូវតែសម្រុកធ្វើការដោយមិនគិតពីការនឿយហត់ដែរ។ លើសពីនេះ លោកអ្នកអាចដោះ ស្រាយនូវរាល់ភាពលំបាកដោយងាយស្រួល។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះនឹងមានអំណោយផលបំផុតសម្រាប់ លោកអ្នកជាបុគ្គលិកកម្មករទាំងអស់។ ការខិតខំប្រឹងប្រែងរបស់អ្នកនឹងផ្តល់ជូនមកវិញនូវ ភាពរីកចម្រើនដ៏លើសលប់។ លោកអ្នកនឹងអាចធ្វើការអនុវត្តការងារទាំងអស់បើទោះបីជា ការងារនោះមានមហិច្ចតាធំយ៉ាងណាក្តី។ ក្នុងពេលនេះមិនចាំបាច់ត្រូវព្រួយបារម្ភអ្វីអំពី ហិរញ្ញវត្ថុនោះទេ ពីព្រោះការបណ្តាក់ទុននឹងទទួលបានផលចំណេញ ហើយការប្រើប្រាស់ លុយកាក់ទាំងឡាយក៏មិនមានការខាតបង់អ្វីដែរ។ ក្រៅពីនេះ លោកអ្នកមានការសម្រេចចិត្ត ដែលត្រឹមត្រូវណាស់ ដូច្នេះមិនគួរមានការព្រួយបារម្ភអ្វីទេនៅថ្ងៃនេះ។  

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីលោកអ្នកល្អជាមធ្យម។ សូមលោកអ្នកធ្វើការទទួលខុសត្រូវនូវរាល់ការងារទាំងឡាយ របស់ខ្លួន។​ ចាកចេញពីបញ្ហាទាំងឡាយរបស់អ្នកដទៃ បើទោះបីជាអ្នកយល់ឃើញថាគួរ យ៉ាងណាក៏ដោយ។ ពីព្រោះករណីទាំងនោះមានតែនាំទុក្ខច្រើនជាងនាំសេចក្តីសុខ។ ចំពោះ ទំនាក់ទំនងជាមួយនឹងមិត្តរួមការងារ ថ្នាក់លើ និងអាជ្ញាធរត្រូវមានភាពត្រឹមត្រូវ រក្សាដែន របស់ខ្លួនទើបល្អប្រសើរជាង។ ក្នុងកាលទេសខ្លះអ្នកក៏អាចនឹងត្រូវបានក្លាយជាអ្នកដឹកនាំ ក្រុមក៏ល្អប្រសើរផង ដូច្នេះសូមប្រើប្រាស់ពេលវេលាអោយបានល្អ ហើយការអនុវត្តការងារ សូមមានភាពស្មោញត្រង់ និងអត់ធ្មត់។ សូមប្រយ័ត្នការបាត់បង់របរ យកល្អពិនិត្យអោយ បានញឹកញាប់។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារតូចតាច និងធំដុំទាំងឡាយរបស់អ្នកនឹងអាចទទួលបានភាពជោគជ័យ ប៉ុន្តែតម្រូវអោយអ្នកមានការខិតខំប្រឹងប្រែងខ្លាំងផងដែរ។ ការសុំជំនួយពីមនុស្សនៅក្បែរខ្លួនប្រហែលជាមិនសូវបាននោះទេ ប៉ុន្តែលើសពីនេះទៀតនោះ ប្រហែលជាការពឹងអាស្រ័យអ្នកដទៃ នឹងនាំអោយខាតពេលទៅវិញទេ។ ថ្ងៃនេះសូម ប្រយ័ត្នជម្លោះជាមួយមនុស្សជាទីគោរពស្រលាញ់។ កំហុសក្នុងការិយាល័យអាចកើតឡើង ចំណែកភាពរិះគន់ក៏មិននៅឆា្ងយពីអ្នកនោះដែរ។ យកល្អសូមកុំសូវបញ្ចេញមុខមាត់ពេក រក្សាភាពស្ងៀមស្ងាត់ និងអនុគ្រោះ។ ចំណែកបញ្ហាដែលកើតឡើងនៅក្នុងថ្ងៃនេះ ក៏សូមចាត់ ចែងអោយល្អ តែមិនបាច់ព្រួយពេកទេ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ អាជីវកម្មរបស់អ្នកនឹងទទួលបានភាព ចម្រើនលូតលាស់ជាពិសេស។ អ្នកនឹងទទួលបានប្រាក់ចំណេញច្រើន ឳកាសល្អៗច្រើន ហើយសូម្បីតែដៃគូរបស់អ្នកក៏មានភាពស្មោះត្រង់ ជួយជ្រោមជ្រែងលោកអ្នកអស់ពីដៃជើង ផងដែរ។ ប៉ុន្តែសូមធ្វើយ៉ាងណារាល់សកម្មភាពរបស់អ្នកគឺមានហេតុផលជានិច្ច។ ចំណែក ការសម្រេចចិត្តដែលលាយឡំនឹងអារម្មណ៍នឹងក្លាយជាចំណុចអវិជ្ជមានយ៉ាងធំសម្រាប់ថ្ងៃ នេះ។ ក្នុងនោះសូមចងចាំថា ប្រហែលជាមិត្តរួមការងាររបស់អ្នកមិនតែងតែចែករំលែកជំនឿ  និងការប៉ងប្រាថ្នារបស់អ្នកនោះទេ ដូច្នេះប្រហែលជាគ្មានហេតុផលគ្រប់គ្រាន់ដើម្បីអោយ អ្នកចែករំលែកពត៌មាននៅក្នុងថ្ងៃនេះដែរ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តសន្យាថាលោកអ្នកនឹងអាច    ជំនះរាល់ឧបសក្គ ចំនែកការដោះស្រាយបញ្ហាក៏គ្មានអ្វីជាការលំបាកនោះដែរ។ លោកអ្នក អាចធ្វើការអបអរសាទរបាន ប៉ុន្តែក៏គួរត្រៀមខ្លួនដោះស្រាយបញ្ហាចំពោះមុខ។ បញ្ហានេះ មិនធ្វើអោយអ្នកលំបាក មិនរំខានទៅដល់ការងាររបសើអ្នកទេ ប៉ុន្តែអ្នកក៏មិនអាចមិនអើពើ នោះទេ។​ ក្នុងថ្ងៃនេះចូរបង្កើនកិច្ចទំនាក់ទំនងនឹងថា្នកលើអោយបានជិតស្និទ្ធ ប៉ុន្តែជៀសវាង ការបាត់បង់ខ្លួនឯង ដោយធ្វើការអោយអ្នកដទៃ។ ធ្វើយ៉ាងណាក៏ដោយ ផ្តោតទៅលើការងារ ជាជាងការស្រមៃច្រើន និងការបំពេញការងារដែលមិនសមប្រកប។ ដោយឡែក ប្រហែលជា អ្នកមិនគួរចែករំលែកខ្លះនឹងកាន់តែល្អ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីលោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តអាជីពសន្យាថាលោកអ្នកនឹងអាច ដោះស្រាយបញ្ហាទាំងឡាយបានយ៉ាងឆាប់រហ័ស និងល្អប្រសើរ។ លោកអ្នកអាចធ្វើអ្វីៗទៅ តាមបំណងប្រាថ្នាបាន ដូច្នេះសូមកុំមានការអាក់អន់ និងភ័យខ្លាចចំពោះស្ថានភាពដែល អ្នកបានឃើញ។ ក្នុងនោះប្រសិនបើអ្នកចង់ផ្លាស់ប្តូរការងារ ឬកែប្រែគម្រោងផែនការក៏អាច ធ្វើទៅបានដោយងាយស្រួលផងដែរ។ ក៏ប៉ុន្តែសម្រាប់ការប្រជុំពិភាក្សានានាគួរមានការ ប្រុងប្រយ័ត្នកុំនិយាយស្តីច្រើនពេក ពីព្រោះការស្តាប់នឹងធ្វើឲ្យលោកអ្នកអាចយល់ពីស្ថាន ការណ៍បានល្អប្រសើរជាង។ លើសពីនេះ ចំពោះលោកអ្នកជាគូស្នេហ៍នឹងអាចទទួលបាន ដំណឹងជាទីពេញចិត្តផងដែរ។

 ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីរបស់លោកអ្នកស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់ធ្វើសកម្មភាព ទេ ដូច្នេះការពន្យាពេលចំពោះរឿងសំខាន់ជារឿងល្អប្រសើរ។ ធ្វើយ៉ាងណារំកិលការងារ នេះរហូតដល់ពេលវេលាដែលសមប្រកប។ ចូរធ្វើកិច្ចការសាម័ញ្ញ ដែលមិនតម្រូវឲ្យមានវិធី សាស្រ្តទទួលខុសត្រូវ។ សម្រាប់លុយកាក់ បញ្ហាហិរញ្ញវត្ថុគួរកុចាយវាយច្រើន សូមសន្សំសំ ចៃសិន ពីព្រោះកំរិតហិរញ្ញវត្ថុទាប គំរាមកំហែងដល់ការអនុវត្តអាជីវកម្មដែលមានប្រសិទ្ធ ភាព។ ស្វែងរកឳកាសដើម្បីវិនិយោគ ឬធ្វើកិច្ចការទាំងឡាយណាដែលសក្តិសមនឹងអ្នក។ ផ្ទុយពីភាពអវិជ្ជមាននេះ លោកអ្នកមានលទ្ធភាពគ្រប់គ្រាន់ដើម្បីដោះស្រាយជម្លោះ។  

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  ​ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកក្នុងពេលនេះមានលទ្ធភាព ពេញលេញដើម្បីទទួលបានភាពចម្រើនលូតលាស់ និងជោគជ័យដែលអ្នករំពឹងទុក។ ប៉ុន្តែ អំណោយនេះ នឹងទាក់ទងជាពិសេសទៅលើការតស៊ូ និងខិតខំប្រឹងប្រែងរបស់អ្នក។ អ្នកមិន អាចពឹងពាក់អាស្រ័យគេ ឬផ្តល់ការងាររបស់អ្នកទៅអ្នកដទៃដើម្បីធ្វើជំនួសនោះទេ គឺមិន អាចធ្វើដូច្នេះបានជាដាច់ខាត បើមិនដូច្នេះអ្នកអាចនឹងមានការបាត់បង់ធ្ងន់ធ្ងរ។ ក្រៅពីនេះ សូមរៀនសម្រេចចិត្តអោយបានស្អាតស្អំ។ ពត៌មានថ្មីៗអាចនឹងបំភ័ន្តអ្នកបាន ដូចនេះសូម ចំណាយពេលវេលាគិត។ ក្រៅពីនេះ អ្នកអាចមានភាពស្មុគ្រស្មាញខ្លះ ដូច្នេះការគ្រប់គ្រង អារម្មណ៍មានសារសំខាន់។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តណែនាំមិនឲ្យលោកអ្នកចុះចាញ់នឹងការល្បួង។ ប្រហែលជាសេចក្តីស្នេហាក្នុងការិយាល័យនឹងនាំមកនូវអារម្មណ៍ដ៏រស់រវើកក្នុង ជីវិតរបស់ អ្នក ប៉ុន្តែទំនងជាវានឹងធ្វើឲ្យរារាំងជំហានដ៏រីកចម្រើនរបស់ការងារទៅវិញ ដូច្នេះ សូមរក្សា និងកំណត់ទំនាក់ទំនងមិនឲ្យលាយឡំនឹងការទទួលខុសត្រូវក្នុងការងារ។ ក្នុងនោះដែរ យក ល្អសូមកំណត់ទំហំនៃទំនាក់ទំនងតូចធំឲ្យស្ថិតក្នុងស្ថានភាពដែលអាចគ្រប់គ្រងបាន ឬគួរកុំ ធ្វើទំនាក់ទំនងច្រើនក៏រឹតតែល្អ។ ក្រៅពីនេះសូមលោកអ្នករក្សាកំលាំង ធ្វើយ៉ាងណាគួរ បំពេញការងារឲ្យមានតុល្យភាព។ លើសពីនេះ ក្រែងមានការបោកបញ្ឆោតពីមនុស្សនៅ ក្បែរខ្លួន។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីរបស់លោកអ្នកល្អជាមធ្យម។ ហោរាសាស្រ្តណែនាំឲ្យលោកអ្នកយកចិត្តទុកដាក់ចំពោះ ពត៌មានដែលទាក់ទងនឹងបញ្ហាផ្លូវការ។ ប្រហែលជាលោកអ្នកអាចមានគ្រោះ នៃការបាត់ បង់ពត៌មានលម្អិតសំខាន់មួយចំនួននៅកន្លែងធ្វើការ។ ដូច្នេះសូមប្រុងប្រយ័ត្ន ពិនិត្យពិច័យ ឲ្យបានច្រើន រក្សាការសំខាន់ និងកុំងាយជឿជាក់មនុស្សដែលអ្នកទើបស្គាល់។ លើសពីនេះ សូមគ្រប់គ្រងចិត្ត ធ្វើយ៉ាងណាកុំលាយឡំបញ្ហាចូលគ្នា។ ទន្ទឹមនឹងនេះ សូមកំណត់កិច្ច ទំនាក់ទំនងឲ្យស្ថិតនៅក្នុងរង្វង់តូចចង្អៀត ហើយបើអាចធ្វើបានកុំចូលទៅពាក់ព័ន្ធនឹងការ ពិភាក្សា ដែលតម្រូវឲ្យមានការសម្រេចចិត្ត។  

ចំណាំៈឆ្នាំទាំង៦ ឆ្លូវ ខាល ម្សាញ់ ​មមី មមែ រាសីឡើងខ្ពស់ត្រដែត។ ការចរចាទាំងឡាយនឹងអាចទៅរួច ក្នុងនោះលោកអ្នកនឹងអាចឈានទៅដល់ការចុះហត្ថលេខាផង។ ចំនែកការបណ្តាក់ទុន នឹងទទួលបានផលលាភច្រើន។  

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner