មនុស្សរាប់សិបនាក់ រួមទាំងកុមារផង បាត់បង់ជីវិតនៅក្នុងហេតុការណ៍ រថយន្តធ្លាក់ជ្រោះនិងក្រឡាប់ទូកក្នុងថ្ងៃតែមួយក្នុងប្រទេសប៉ាគីស្ថាន

អ៊ីស្លាម៉ាបាដ៖ មនុស្ស ៥១ នាក់បានបាត់បង់ជីវិតកាលពីអាទិត្យ នៅក្នុង ឧបទ្ទវហេតុតាមរយៈការដឹកជញ្ជូនពីរផ្សេងគ្នានៅភាគខាងលិចនៃប្រទេសប៉ាគីស្ថាន នៅពេលដែលរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿង បានធ្លាក់ពី លើស្ពាន និងទូកដឹកក្មេងៗមួយក្រុមក្រឡាប់។

មនុស្សចំនួន ៤១ នាក់ត្រូវបានបញ្ជាក់ថាស្លាប់បន្ទាប់ពីរថយន្តក្រុងរបស់ ពួកគេបានធ្លាក់ចូលទៅក្នុងជ្រោះនៅក្នុងខេត្ត Balochistan ដែលស្ថិត នៅខាងភាគនារតីប្រទេសប៉ាគីស្ថាន ខណៈពេលដែលសិស្ស ១០ នាក់ ទៀតបានស្លាប់ក្នុងហេតុការក្រឡាប់ទូកនៅទន្លេនៃខេត្ត Khyber Pakhtunkhwa ភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថាន និង ៩ នាក់ទៀតបាត់ ខ្លួនក្នុងទឹកទន្លេ។

អាជ្ញាធរប៉ាគីស្ថានរាយការណ៍ថាមាន អ្នកដំណើរចំនួន ៤៨ នាក់ ធ្វើដំណើរ មួយយប់ចេញពីទីរួមខេត្ត Balochistan ទៅកាន់កំពង់ផែភាគខាង ត្បូងនៃ ទីរួមខេត្តKarachi ហើយបានបុកបង្គោលភ្លើង នៅលើស្ពានធ្វើឱ្យឡាន ក្រឡាប់ធ្លាក់ជ្រោះ។

លោក Anjum មន្ត្រីប៉ូលីសបានឱ្យដឹង ហេតុការណ៍ក្រឡាប់ឡាននេះ សង្ស័យមកពីអ្នកបើកបរ ងងុយដេក និងការបើកលឿនហួសល្បឿន កំណត់។

អាជ្ញាធរបានឱ្យដឹងថា សាកសពចំនួន ៤០ នាក់ត្រូវបានលើកចេញពីកន្លែង កើត ហេតុ នេះ រួមជាមួយនឹងអ្នករបួស ៣ នាក់ ដែលម្នាក់បានស្លាប់ ភ្លាមៗ បន្ទាប់ពីបញ្ជូនទៅកាន់មន្ទីរពេទ្យ ចំណែកអ្នករងរបួសពីរនាក់ទៀតកំពុងស្ថិត នៅក្នុងស្ថានភាពធ្ងន់ធ្ងរ។ លោកបានបន្ថែមទៀតថា៖ « សាកសព ទាំងអស់ ស្ថិតនៅក្នុងសភាពពិបាកចំណាំ»។

រីឯនៅទីក្រុង Khyber Pakhtunkhwa វិញ មន្ត្រីប៉ូលីសក្នុងតំបន់លោក Mir Rauf បានប្រាប់ AFP ថា ទូកមួយបានដឹកក្មេងចំនួន៣០ នាក់បាន ក្រឡាប់លើបឹង Dam kohat ។ អ្នកស្លាប់ទាំងអស់ដែលស្រង់ចេញពីបឹងត្រូវបានរាយការណ៏ថាមានអាយុចន្លោះពី ៧ ទៅ ១៤ ឆ្នាំ និង៩ នាក់ទៀតនៅតែបាត់ខ្លួនដែលក្មេងទាំង នោះ ត្រូវបានគេដឹងថា ជាសិស្សមកពីថ្នាក់ madrassa ដែលបានធ្វើដំណើរ កម្សាន្តតាមទូក។
ផ្លូវហាយវេ Ramshackle នៃប្រទេសប៉ាគីស្ថានមានវិធានការ សុវត្ថិភាព ធូររលុង និងការបើកបរដោយមិនប្រុងប្រយ័ត្ន ដែលបានក្លាយជាកន្លែងដែល មានគ្រោះថ្នាក់ចរាចរណ៏ច្រើនសម្រាប់អ្នកធ្វើដំណើរតាមយានជំនិះគ្រប់ប្រភេទ ។ ឡានក្រុងដឹកអ្នកដំណើរច្រើនត្រូវបានគេប្រទះឃើញផ្ទុកមនុស្សច្រើនកកកុញ និងតៃកុងឡានមិនពាក់ខ្សែរក្រវ៉ាត់សុវត្ថិភាព ដែលបណ្តាលអោយមាន ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរារណ៏កើតមានឡើងជារឿយៗ ហើយវាបានក្លាយទៅជារឿងធម្មតាទៅហើយសម្រាប់ប្រទេសប៉ាគីស្ថាន ។ចំណែកឯការលង់ទឹកក៏ជារឿងធម្មតាផងដែរនៅក្នុងប្រទេសនេះដោយសារទូកនិងកប៉ាល់ដឹកអ្នកដំណើរស្ថិតក្នុងសភាពចាស់ទ្រុឌទ្រោម និងផ្ទុកលើស ទម្ងន់។
យោងតាមការប៉ាន់ប្រមាណរបស់អង្គការសុខភាពពិភពលោកបានអោយដឹងថា ក្នុងឆ្នាំ ២០១៨ មនុស្សជាង ២៧ ០០០ នាក់ត្រូវបានបាត់បង់ជីវិតដោយ សារគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវក្នុងប្រទេសប៉ាគីស្ថាន។ កាលពីខែវិច្ឆិកា ឆ្នាំ ២០២២ មនុស្ស ២០ នាក់ រួមទាំងកុមារ ១១ នាក់ត្រូវបានស្លាប់នៅពេល ដែលរថយន្តក្រុងតូចរបស់ពួកគេ បានធ្លាក់ចូលទៅក្នុងប្រឡាយទឹកជ្រៅ មួយនៅភាគខាងត្បូងនៃប្រទេសប៉ាគីស្ថាន៕
ដោយ៖ ឡេង អារីតា
ប្រភព័ត៌មាន៖ Dozens die including children in Pakistan bus and boat crashes

ads banner