គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ នៃក្រុមប្រឹក្សាខណ្ឌសែនសុខ បើកកិច្ចប្រជុំសាមញ្ញលើកទី៤០ អណត្តិទី៣ ឆ្នាំ២០២៣

ភ្នំពេញ៖ យោងតាមផេកផ្លូវការរបស់រដ្ឋបាលខណ្ឌសែនសុខ ដែលអង្គភាពយើងទើបតែទទួលបាននៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣នេះ ថា កាលពីរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ នៃក្រុមប្រឹក្សាខណ្ឌសែនសុខ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤០ អណត្តិទី៣ ប្រចាំខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកស្រី ហេង ថុល ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខណ្ឌសែនសុខហើយក៏មានអញ្ជើញចូលរួមពី លោកស្រី បុិល សោភ័ណនារី អភិបាលរងខណ្ឌសែនសុខផងដែរ ។

ក្នុងរបាយបានបញ្ជាក់ថា របៀបវារៈមានចំនួន៥ដូចខាងក្រោម៖
១-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញលើកទី៣៩ អាណត្តិទី៣ ប្រចាំខែធ្នូ ឆ្នាំ២០២២។
២-ពិនិត្យ និងស្តាប់របាយការណ៍ ការងារពាក់ព័ន្ធបញ្ហាស្ត្រី កុមារ យុវវ័យ និងជនងាយរងគ្រោះរបស់ការិយាល័យជំនាញនីមួយៗ ប្រចាំខែមករា ឆ្នាំ២០២៣។
៣.ពិនិត្យ និងអនុម័តលើសេចក្តីព្រាងផែនការសកម្មភាពប្រចាំខែកុម្ភៈ ឆ្នាំ២០២៣ របស់ គកសក។
៤-ពិនិត្យ និងអនុម័តសេចក្តីព្រាងផែនកាថវិកា ប្រចាំខែកុម្ភៈ ឆ្នាំ២០២៣ របស់ គ ក ស ក ខណ្ឌ។
៥-បញ្ហាផ្សេង៕

ដោយ៖ ឆៃហួត និងប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner