ក្មេងទំនើងចំនួន ៧នាក់ រហ័សនាមកាំបិតអត់ស្រមោល ត្រូវបាននគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួន

ភ្នំពេញ៖ សមត្ថកិច្ចបង្រ្កាបក្មេងទំនើងបាន ៧នាក់ ដែលបានបង្កករណីហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រេីកំបិតប័ងតោកាប់ជនរងគ្រោះអោយរបួសធ្ងន់) កាលវេលាម៉ោង ២ និង ៣០នាទីរសៀល ថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២៣ នៅចំណុចផ្លូវបេតុងភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

ជនរងគ្រោះទី១ ឈ្មោះ គ្រី ណាសាការ ភេទ ប្រុស អាយុ ១៦ឆ្នាំ មុខរបរសិស្សស្នាក់នៅផ្ទះលេខ៣០៣៣ ក្រុមទី៧ភូមិ ក សង្កាត់ ច្រាំងចំរះទី២ ខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ (របួសធ្ងន់)។ ជនរងគ្រោះទី២ ឈ្មោះ រី ណារុន ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅភូមិក សង្កាត់ច្រាំចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (របួសស្រាល) ។

លោក ហ៊ាង ថារ៉េត អធិការខណ្ឌឬស្សីកែវបានប្រាប់អ្នកយកព័ត៍មានថា មុនពេលកេីតហេតុថ្ងៃ ខែ ឆ្នាំខាងលើ វេលាម៉ោង១:៣០នាទីរសៀលជនរងគ្រោះធ្វេីដំណេីរពីសាលាវិទ្យាល័យឬស្សីកែវចំនួន២ម៉ូតូ មានគ្នា៤នាក់ ដេីម្បីទៅផ្សារអ៊ីអន២ ( aeon 2) តាមផ្លូវបេតុង បត់ទៅផ្លូវ១៨០០ ទល់មុខការ៉ាស់ឡាន ភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ ក៏មានជនបង្កជិះម៉ូតូ ៦គឿង តាមពីក្រោយជនរងគ្រោះ ដោយជនរងគ្រោះពុំដឹងខ្លួន លុះដល់ចំណុចកេីតហេតុខាងលេីជនសង្ស័យមានគ្នា ១២នាក់ ស្ទាក់ជនរងគ្រោះ រួចហេីយធ្វេីសកម្មភាពកាប់ ជនរងគ្រោះ បណ្ដាលអោយរបួសខ្នងខាងឆ្វេងដល់ឆ្អឹង ដេរ៥ថ្នេរ (របួសធ្ងន់ម្នាក់) នឹងរងរបួសស្រាលម្នាក់ ។

លោក អធិការបន្តទៀតថា លុះដល់ថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៣ វេលាម៉ោង ១១យប់ កម្លាំងខណ្ឌ និងប៉ុស្តិ៍ ចុះស្រាវជ្រាវឃាត់ខ្លួនបានជនសង្សយ័ចំនួន០៧ នាក់ ក្នុងចំណោមបក្សពួក ១២នាក់ ដកហូតវត្ថុតាងរួមមាន៖ ១- កាំបិតបត័តោចំនួន ០២ , ២- ម៉ូតូ០២ គ្រឿង ម៉ាក ស្មាក់វី (smak v) ពណ៍ទឹកប្រាក់ ស្លាក់លេខ ភ្នំពេញ ១IT-1915 និងម៉ាកស្កូពី (scoopy) ពណ៍ខ្មៅ ពាក់ស្លាក់លេខ កណ្ដាល 1W-0883 ។

សូមបញ្ជាក់ថា ឈ្មោះ សុខ ជា ភេទប្រុស អាយុ១៥ឆ្នាំ ជនដៃដល់កាន់កាំបិតកាប់ជនរងគ្រោះ, ឈ្មោះ យ៉េត រ៉ាវី ភេទប្រុស អាយុ១៤ឆ្នាំ កាន់កាំបិទកាប់ម៉ូតូជនរងគ្រោះ,
ឈ្មោះ ម៉ៅ ហឿនមិថុនា ភេទប្រុស អាយុ១៥ឆ្នាំ កាន់កាំបិតបុ័ងតោកាប់ម៉ូតូជនរងគ្រោះ ៕

ដោយ ស៊ូ ប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner