បង្រ្កាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេស ឃាត់ខ្លួនជនពាក់ពន្ធ១៥នាក់ កាលពីថ្ងៃទី២៩ ម្សិលមិញ

ភ្នំពេញ ៖ ជនសង្ស័យ ចំនួន ១៥ នាក់ ( ស្រី ២ នាក់ ) ត្រូវ បាន សមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ ប ង្ក្រា ទ បទល្មើស គ្រឿងញៀន ចំនួន ៧ករណី នៅទូ ទាំង ប្រទេស កាលពីថ្ងៃ ទី ២៩ ខែមករា ឆ្នាំ២០២២ ម្សិលមិញ។ នេះបើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញ អគ្គនាយកដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣នេះ។

ក្នុង ចំណោម ជនសង្ស័យ ទាំង ចំនួន ១៥ នាក់ រួម មាន៖ ជួញដូរ ៥ ករណី ឃាត់ ៨ នាក់ ( ស្រី ១ នាក់ ) ដឹក ជញ្ជូន រក្សា ទុក ១ ករណី ឃាត់ ២ នាក់ ( ស្រី ០ នាក់ ) ប្រើប្រាស់ ១ ករណី ឃាត់ ៥ នាក់ ( ស្រី ១ នាក់ ) រួមទាំងវត្ថុតាំងមួយចំនួន ត្រូវបានប្រមូលទុកជាវត្ថុតាំង។

សកម្មភាពខាងលើ បានធ្វើនៅប្រាំពីរខេត្ត រួមមាន៖ ព្រៃវែង, កណ្តាល, សៀមរាប, ព្រះ សីហ នុ, ត្បូងឃ្មុំ, តាកែវ, ឧត្តរមានជ័យ, ក្នុងនោះ មាន ៧អង្គភាព បាន ចូលរួម បង្ក្រាបនគរបាល ៥អង្គភាព និងកងរាជអាវុធហត្ថ ២អង្គភាព៕

ដោយ៖ ឆៃហួត និងប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner