អាជ្ញាធរថៃទប់ស្កាត់ការប៉ុនប៉ងដំឡើងថ្លៃម្ស៉ៅទឹកដោះគោកូនក្មេងនិងត្រីខកំប៉ុង
ថៃ៖នាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងថៃ ប្រកាសបញ្ឈប់ផែនការ ការ ប៉ុនប៉ងដំឡើងថ្លៃម្ស៉ៅទឹកដោះគោកូនក្មេងនិងត្រីខកំប៉ុងដែលស្នើឡើងដោយក្រុមហ៊ុនផលិត។ក្រុមហ៊ុនឯកជនទាំងនោះ អះអាង ថា ការដំឡើងថ្លៃទំនិញទាំងអស់នេះធ្វើឡើងដើម្បីបង្គ្រប់ការចំណាយលើផលិតកម្ម ក្នុងនោះផ្នែកឯកជនគ្រោងដំឡើងថ្លៃចាប់ពី ១០ ភាគរយ ឡើងទៅឬប្រមាណពីរបាតក្នុងមួយឯកតា។
អនុប្រធានអ្នកនាំពាក្យរដ្ឋាភិបាល ថៃអ្នកស្រី Rachada Dhnadirek បានថ្លែងប្រាប់អ្នកកាសែតថា នាយកដ្ឋានជំនាញ បាន ជូនដំណឹងដល់ក្រុមហ៊ុនផលិតថា ការទាមទារប៉ុនប៉ង តម្លៃ ថ្លៃលើផលិតផលទាំងនេះចាំបាច់ត្រូវមានឯកភាពពីអាជ្ញាធរជំនាញ។អ្នកស្រីកត់សម្គាល់ថា ៖«តម្លៃលក់រាយនៃផលិតផលទាំង ពីរអាច នឹងកើនឡើង ដោយសារតែអ្នកលក់រាយមួយចំនួនបានដំឡើង ដើម្បីប៉ះប៉ូវប្រាក់ចំណេញដែលកំពុងធ្លាក់ចុះ»។
អ្នកស្រីបញ្ជាក់ថា តម្លៃទឹកដោះគោ សណ្តែកសៀង អាចនឹង កើនឡើងពីមួយទៅពីរបាតក្នុងមួយកញ្ចប់។ ប៉ុន្តែការកែដំឡើង ថ្លៃទាំងអស់ត្រូវធ្វើយ៉ាងណាឱ្យស្របតាមការប្រែប្រែថ្លៃដើមពិតប្រាកដមិនអាចឡើងថ្លៃស្រេចតែចិត្តនោះទេ។
សារព័ត៌មានថៃរាយការណ៍ថា អាជ្ញាធរថៃកំពុងគ្រប់គ្រង ផលិតផល និងសេវាកម្មចំនួន ៥៦នៅប្រទេសថៃ ខណៈដែល មន្ត្រី ថៃកំពុងតាមដាននិងព្យាយាមគ្រប់គ្រងថ្លៃទំនិញ សំខាន់ដូច ជា ដូច ជា សាច់ជ្រូក សាច់មាន់ស្រស់ និងប្រេងឆាជាដើម។
អ្នកស្រី Rachada បាននិយាយថា អង្គភាពជំនាញអាចនឹង ដាក់ វិធានការថ្មី ប្រសិនបើរកឃើញថាមានការខ្វះខាតផលិតផល ដូច ជាសាប៊ូ ទឹកលាងចាន ទឹកដោះគោម្សៅ ក្រដាសបង្គន់ ឬអាហារ ឆ្អិន ស្រាប់ នៅលើទីផ្សារ៕
ដោយ៖វណ្ណ ស័ក្ដិ