អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិអាវុធគីមី បិទវគ្គហ្វឹកហ្វឺនកម្លាំងឆ្លើយតប ឧប្បត្តិហេតុបឋម ដែលបង្កឡើងដោយសារធាតុគីមី

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិអាវុធគីមី បានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺនកម្លាំងឆ្លើយតប ឧប្បត្តិហេតុបឋម ដែលបង្កឡើងដោយ សារធាតុគីមី អាវុធគីមី អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្ត្រ និងអាវុធវិទ្យុសកម្ម ដោយមានការសហការជាមួយមជ្ឈមណ្ឌល ឧត្តមភាព ផ្នែកគីមីសាស្ត្រ ជីវសាស្ត្រ វិទ្យុសកម្ម និងនុយក្លេអ៊ែរ របស់សហភាពអឺរ៉ុប (EU) CBRN_CoE) និងវិទ្យាស្ថានសន្តិសុខអន្តរជាតិ ការគ្រប់គ្រងគ្រោះអាសន្ន (ISEMI) សម្រាប់ការការពារសន្តិសុខសុវត្ថិភាព នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តម-សេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិអាវុធគីមី នាទីស្តីការក្រសួងការពារជាតិ។

ក្នុងនាមសម្តេចពិជ័យសេនា ទៀ បាញ់ ប្រធានអាជ្ញាធរជាតិ អាវុធគីមី ,នាយឧត្ដមសេនីយ៍ បណ្ឌិត ផន ណារ៉ា បានថ្លែងកោតសរសើរ វាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃវគ្គបំប៉ន និងបានថ្លែង អំណរគុណផងដែរ ចំពោះមជ្ឈមណ្ឌលឧត្តមភាព ផ្នែកគីមីសាស្ត្រ ជីវសាស្ត្រ វិទ្យុសកម្ម និងនុយក្លេអ៊ែរ របស់សហភាពអឺរ៉ុប (EU CBRN CoE) និងវិទ្យាស្ថានសន្តិសុខ អន្តរជាតិ និងការគ្រប់គ្រងគ្រោះអាសន្ន (SEM) នៃសាធារណរដ្ឋស្លូវ៉ាគី ដែលបាន ចូលរួមសហការជាមួយ អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិអាវុធគីមី ក្នុងការរៀបចំវគ្គ ហ្វឹកហ្វឺនខាងលើ និងបានបញ្ជូនគ្រូអ្នកជំនាញផ្នែកសន្តិសុខសុវត្ថិភាពគីមីសាស្ត្រ ជីវសាស្ត្រ វិទ្យុសកម្ម និងនុយក្លេអ៊ែរ មកបណ្តុះបណ្តាលកម្លាំងឆ្លើយតបរបស់អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិអាវុធគីមី និងអន្តរស្ថាប័នដែលពាក់ព័ន្ធ នៃព្រះរាជាណាចក្រកម្ពុជា នាពេលនេះ ដើម្បីតៀមបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តម របស់អាជ្ញាធរជាតិអាវុធគីមី នៅក្នុងការប្រកួតកីឡាស៊ីហ្គេម ដែលជាការរួមចំណែកមួយ ក្នុងសន្តិសុខទាំងមូល ។

ឯកឧត្តម ផន ណារ៉ា មានប្រសាសន៍ថា នៅចំពោះមុខ យើងត្រូវបន្តពុះពារតទៅទៀត ក្នុងនោះបញ្ហាសម្ភារៈនៅខ្វះខាត ដែលតម្រូវឱ្យយើងស្វែងរកបំពេញបន្ថែមតាមគ្រប់រូបភាព ដែលអាចធ្វើទៅបាន។ បញ្ហាស្មារតី ឆន្ទ:ទទួលខុសត្រូវ របស់មន្ត្រីគ្រប់លំដាប់ថ្នាក់ ពិសេសកងកម្លាំងឆ្លើយតប ដែលយើងទាំងអស់គ្នា បន្តពង្រឹងលើកកម្ពស់ភាពទទួលខុសត្រូវ៕ សេឌី

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner