សភាប្រទេសប៉េរូបដិសេធសំណើឲ្យមានការបោះឆ្នោត ខណៈការតវ៉ានៅតែបន្ត

លីម៉ា៖ សម័យប្រជុំរដ្ឋសភារបស់ប្រទេសប៉េរូ កាលពីថ្ងៃពុធ បានបោះឆ្នោតទម្លាក់ចោលការជំរុញឲ្យមានការបោះឆ្នោតនាពេលខាងមុខ ដែលស្នើឲ្យមានចន្លោះពីខែមេសា ២០២៤ មកដល់ឆ្នាំនេះ ហើយគេដឹងថា នេះគឺជាចំណាត់ការ ដែលចង់បានដោយលោកស្រី ប្រធានាធិបតី ឌីណា បូលលូអាតេ (Dina Boluarte) ចំពេលមានការតវ៉ាប្រឆាំងរដ្ឋាភិបាល។

នេះជាលើកទីបីហើយ ដែលការប៉នប៉ុងបោះឆ្នោតមុនអាណត្តិ ត្រូវបានបដិសេធ អំឡុងសម័យប្រជុំសភារបស់ប្រទេសប៉េរ៉ូ។ បន្ទាប់ពីការជជែកដេញដោលរយៈពេលប្រាំម៉ោង សមាជិកសភាបានច្រានចោលសេចក្តីព្រាងច្បាប់ ដែលនឹងមានការបោះឆ្នោត នៅខែធ្នូ ដោយសំឡេង៦៨ ទល់នឹង ៥៤ ដោយមានសំឡេងអនុប្បវាទចំនួនពីរ។

ប្រទេសប៉េរូបានជាប់គាំងនៅក្នុងវិបត្តិនយោបាយជាមួយនឹងបាតុកម្មស្ទើរតែរាល់ថ្ងៃ ចាប់តាំងពីថ្ងៃទី ៧ ខែធ្នូ នៅពេលដែលអតីតប្រធានាធិបតី ប៉េឌ្រី ខាស្ទីលឡូ (Pedro Castillo) ត្រូវបានចាប់ខ្លួន បន្ទាប់ពីការប៉ុនប៉ងរំលាយសភា និងការគ្រប់គ្រងដោយក្រឹត្យ។

នៅក្នុងបាតុកម្មរយៈពេលប្រាំពីរសប្តាហ៍ មនុស្ស ៤៨ នាក់ រួមទាំងមន្រ្តីប៉ូលីសម្នាក់ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នារវាងកងកម្លាំងសន្តិសុខ និងក្រុមបាតុករ នេះបើយោងតាមការិយាល័យឃ្លាំមើលសិទ្ធិមនុស្ស។ ការបិទផ្លូវដែលត្រូវបានសាងសង់ឡើងដោយក្រុមអ្នកតវ៉ាបានបណ្តាលឱ្យមានការខ្វះខាតស្បៀងអាហារ ប្រេងឥន្ធនៈ និងទំនិញមូលដ្ឋានផ្សេងទៀតនៅក្នុងតំបន់មួយចំនួននៃប្រទេសមួយនេះ។

ក្រុមបាតុករទាមទារឲ្យរំលាយសភា រដ្ឋធម្មនុញ្ញថ្មី និងការលាលែងពីតំណែងរបស់លោកស្រី Boluarte ដែលក្នុងនាមជាអនុប្រធានាធិបតី ចូលកាន់តំណែងជំនួសលោក Castillo នោះ៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner