សម្តេចតេជោ ហ៊ុន សែន ជំរុញដល់សិស្សៗដែលប្រឡងធ្លាក់បាក់ឌុប សូមក៉ំបាក់ទឹកចិត្ត

ភ្នំពេញ៖ ក្នុងពិធីសំណេះសំណាលជាមួយសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទទួលបាននិទ្ទេស A និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ ឆ្នាំ២០២២ នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាល OCIC ជ្រោយចង្វារ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ចៅៗដែលជាសិស្សានុសិស្សប្រឡងធ្លាក់បាក់ឌុប សូមក៉ំបាក់ទឹកចិត្ត ត្រូវបន្តការខិតខំរៀនសូត្របន្តទៀត ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ចៅៗដែលប្រឡងធ្លាក់បាក់ឌុប អាចបន្តការសិក្សាត្រួតថ្នាក់ ហើយជម្រើសមួយទៀត គឺអាចចូលរៀនបរិញ្ញាបត្ររង និងជម្រើសមួយទៀតគឺអាចសិក្សាទៅលើជំនាញវិជ្ជាជីវៈតែម្ដង។ ក្នុងនាមខ្ញ៉ំជាប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ បានអបអរសាទរដល់ចៅៗប្រឡងជាប់បាក់ឌុប បើទោះបីជាបាននិទ្ទេសអ្វីក៏ដោយ ។

សូមបញ្ជាក់ថា ការប្រលងមធ្យមសិក្សាទុតិយភូមិ ឬហៅបាក់ឌុប សម័យប្រលង ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ មានបេក្ខជនប្រលងជាប់មានចំនួន ៩០,៩៥០នាក់ ស្មើនឹងប្រមាណ ៧២.៣៣% នៃបេក្ខជនសរុប ក្នុងនោះ បេក្ខជនទទួលបាននិទ្ទេស A មានចំនួន ១,០៤៩នាក់, និទ្ទេស B មានចំនួន ៧,២៣២នាក់, និទ្ទេស C មានចំនួន ១៩,០៥៣នាក់, និទ្ទេស D មានចំនួន ៣១,១៦៦នាក់ និងនិទ្ទេស E មានចំនួន ៣២, ៤៥០នាក់ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner