បង្កើនការងារខាងសេវាសាធារណៈ ក៏ដូចសេវាតម្រូវការរបស់ប្រជាពលរដ្ឋ និងកសាងមូលដ្ឋានជាគោដៅអភិវឌ្ឍឃុំ

ខេត្តបន្ទាយមានជ័យ ៖ ការបង្កើនការងារខាងសេវាសាធារណៈ ក៏ដូចសេវាតម្រូវការរបស់ប្រជាពលរដ្ឋ និងកសាងមូលដ្ឋានជាគោលដៅអភិវឌ្ឍឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នេះបើតាមការឱ្យដឹង ពីលោក មេឃុំ ។

លោក ងិន សិទ្ធី ប្រធានក្រុមប្រឹក្សាឃុំស្វាយចេក បន្តថា ក្រៅពីធ្វើឲ្យភូមិឃុំមានសុវត្ថិភាពសណ្ដាប់ធ្នាប់សន្តិសុខ រដ្ឋបាលឃុំក៏ដូចក្រុមការងារយើងបានចុះសួរសុខទុក្ខនិងនាំយកគ្រឿងបរិភោគ សម្ភារប្រើប្រាស់ ថវិកាមួយចំនួនចែកដល់គ្រួសារមានជីវភាពខ្វះខាត ឬមានទុក្ខលំបាក។ ជាមួយគ្នានេះ ដោយមានការចូលរួមពីប្រជាពលរដ្ឋ យើងបានជួសជុលកសាងផ្លូវ អាគារសិក្សា និងកុដិ និងហេដ្ឋារចនាសម្ព័ន្ធក្នុងសហគមមូលដ្ឋានឃុំស្វាយចេក ឱ្យមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ។

លោក ងិន សិទ្ធី បន្តទៀតថា ចំពោះសេវាសាធារណៈដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ មន្ត្រីរដ្ឋបាលឃុំ ខិតខំធ្វើជូនពួកគាត់ដោយមិនគិតពេវេលា។ ចំពោះគោលដៅចំបងលើការងារអភិវឌ្ឍឃុំ បន្តស្វែងរកដៃគូ សប្បុរសជន ដើម្បីឲ្យពួកគេបានចូលរួម កសាងក្នុងមូលដ្ឋាន ហើយនិងស្វែងរកសមាគមកសិករឲ្យជួយទិញកសិផលរបស់ប្រជាកសិករយើង។ ហើយក៏ត្រូវបង្កើនការយកចិត្តទុកដាក់ គោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព ផងដែរ ៕


ដោយ៖​ គៀន ច័ន្ទហ៊ីន

ads banner