សូមអនុមោទនាបុណ្យមាឃបូជា
អត្ថបទដោយ៖
ly-bunheng
បុណ្យមាឃបូជាគឺជាពិធីបុណ្យធំមួយក្នុងព្រះពុទ្ធសាសនា ដែលពុទ្ធសាសនិកតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។ បុណ្យមាឃបូជាប្រារព្ធឡើងដោយហេតុ ៥ យ៉ាង÷
១. រំលឹកដល់ថ្ងៃព្រះសេនាបតីសារីបុត្រសម្រេចអរហត្តផល
២. រំលឹកដល់ថ្ងៃព្រះសម្មាសម្ពុទ្ធទ្រង់ប្រទានតំណែងអគ្គសាវកដល់ព្រះសេនាបតីសារីបុត្រ និងព្រះមហាមោគ្គល្លាន
៣. រំលឹកដល់ថ្ងៃចតុរង្គសន្និបាត
៤. រំលឹកដល់ថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់សម្តែងឱវាទប្បាតិមោក្ខ និង ៥. ដើម្បីរំលឹកដល់ថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់ដាក់ព្រះជន្មាយុសង្ខារ៕
#សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ថ្ងៃចតុរង្គសន្និបាត #អរហត្តផល #បុណ្យមាឃបូជា #ព្រះសម្មាសម្ពុទ្ធ #ព្រះមហាមោគ្គល្លាន #ព្រះជន្មាយុសង្ខារ #ពុទ្ធសាសនិក #ឱវាទប្បាតិមោក្ខ #អគ្គសាវក